លោក ហ៊ន ផានី ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ៖ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មាននានាខ្សឹបខ្សៀវតាមតុកាហ្វេ និងដាក់ជាបញ្ហាសួរថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ថ្មីៗនេះ ឮថាស្ថាប័នច្បាប់នៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនលោក ហ៊ន ផានី នៅពន្ធនាគារខេត្តពោធិសាត់ ក្រោយពីធ្វើការសាកសួរអស់ជាច្រើនម៉ោងនៅក្នុងបន្ទប់ ១នៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយជាប់ចោទក្នុងករណីជាប់ពាក់ព័ន្ធ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ព្រមទាំងឈានដល់ការឆែកឆេរលំនៅឋានលោក ហ៊ន ផានី ទៀតផង។

ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ និងឃុំខ្លួនលោក ហ៊ន ផានី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅពន្ធនាគារខេត្តពោធិ៍សាត់ខាងលើ គឺអនុវត្តឡើងតាម(ដីកាបង្គាប់ឲ្យចូលខ្លួន)លេខ ១៣៧១ ពស ១៧ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បី៖ មកសាកសួរយកចម្លើយ ពីដំណើររឿង៖ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ ប៉ុន្តែគេមិនដឹងចម្លើយលោក ហ៊ន ផានី ឆ្លើយសារភាពឬយ៉ាងនោះទេ ទើបឈានដល់ដាក់ចូលឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់នោះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីសាលាដំបូងខេត្តពោធិ៍សាត់ឃុំខ្លួន លោក ហ៊ន ផានី នៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយជាប់ពាក់ព័ន្ធក្នុងករណី(កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ)នេះ មិនមែនត្រឹមតែលោក ហ៊ន ផានី ម្នាក់នោះទេ គឺមានរហូតដល់ទៅចំនួន ៣នាក់ឯណុះ ក្នុងថ្ងៃខែឆ្នាំជាមួយគ្នាហ្នឹង ហើយសាច់រឿងក៍មិនខុសគ្នាប៉ុន្មាននោះដែរ ប៉ុន្តែទំនងអ្នក ២នាក់ផ្សេងទៀតអាចដឹងខ្លួនមុនក៍គេចខ្លួនសិនទៅ។

ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ក្រោយឃុំខ្លួនលោក ហ៊ន ផានី នៅរសៀលថ្ងៃដដែល គឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងចំរុះចុះឆែកឆេលំដ្ឋាន លោក ហ៊ន ផានី ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប៉ុន្តែរកមិនឃើញមានវត្ថុតាងអ្វីនោះទេ ដោយឡែក៖ ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងបានរកឃើញឈើប្រភេទប្រណិត(ក្រញូង)ចំនួន ៣៧០ដុំ មានទម្ងន់ចំនួន ៥៦០គីឡូក្រាម ស្មើរនឹងចំនួន ០,៤៦៦ម៉ែត្រត្រីគុណ នៅផ្ទះឈ្មោះ សឿន យ៉ាន ភេទស្រី ជាប់របងផ្ទះលោក ហ៊ន ផានី ស្ថិតក្នុងភូមិ.ឃុំខាងលើ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print