ល្បែងស៊ីសង​ខុសច្បាប់ជាច្រើន​វង់​ ក្នុងស្រុក​ត្បូងឃ្មុំ កំពុងបើក​លេង​យ៉ាងអនាធិបតេយ្យក្រោមក្រសែភ្នែកសមត្ថកិច្ច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖ សង្វៀន​ជល់​មាន់ និង អាប៉ោង​ជាច្រើន​វង់​ នៅក្នុង​ព្រៃ​ចំការ​ស្វាយ​មួយកន្លែង និង​មួយកន្លែង​ទៀត​ស្ថិតនៅ​ក្នុងភូមិ​ក្លោង ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កំពុងដំណើរការ​យ៉ាង​រលូន​ គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​បង្ក្រាបឡើយ ​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ទី​នោះបាន​និយាយថា ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ភូមិ​ ឃុំ​មាន​មាន​សុវត្ថិភាព​ទាំង ៩ចំណុច​នោះ​មិនដឹង​ជា​នៅឯណា​ទេ​? ។ អាជ្ញាធរ​ថ្នាក់ក្រោមៗ​ធ្វើបែបនេះ​ អីចឹងហើយ​ទើប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទៅលើ​អាជ្ញាធរ​តាម​មូលដ្ឋាន​ បែរជាឈប់ជឿ​ទៅលើ​មេឃុំ ​ចៅ សង្កាត់​ ​ដោយសារតែលោក​មេឃុំ ​ចៅសង្កាត់​ ដែលជា​អាជ្ញាធរ​តាម​មូលដ្ឋាន​ជា​អ្នក​បើកដៃ​ មិន​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ខេត្ត ឬមួយ​ក៏​ថ្នាក់ដឹកនាំ​ទាំងនោះ​ លោក​មាន​ចំណែក​ទទួល​លាភ​សក្ការ​:​ពី​បន​ល្បែង​ទាំង​នេះដែរ​ ក៏​មិនដឹង​។​

លោក លី ឡេង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មាន​ប្រសា​សន៍​ថា លោកបានដាក់​បញ្ជា​ទៅ​អធិការ​ស្រុក និង​ស្នងការរង​ខេត្ត​ឲ្យ​ចាត់ការ​រួចហើយ និងតាមដាន​រឿងនេះ​បន្តទៀត​។

ក្រៅពីវង់ល្បែងស៊ីសង សង្វៀនជល់មាន់នេះ ប្រជាពលរដ្ឋ ក៏ដូចជាផ្ទះសម្បែងអ្នកសារព័ត៌មានខ្លះក៏ត្រូវ​ចោរចូលលួចទ្រព្យសម្បត្តិជារៀងរាល់យប់ផងដែរ ។

ករណីចោរលួចកំពុងកើតមាននៅតាមបណ្តាស្រុក ក្នុងខេត្តត្បូងឃ្មុំ ។ រីឯសមត្ថកិច្ចមិនសូវចាប់អារម្មណ៍បញ្ហានេះទេ គឺផ្តោតតែរឿងសេដ្ឋកិច្ចឆ្លងកាត់តែប៉ុណ្ណោះ ៕ ហេ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print