មួយយប់ៗឈ្មួញជា ពៅ ដឹកឈើធ្នង់ចេញពីស្រុកភ្នំក្រវាញនិងស្រុកវាលវែងតាមរថយន្ត ទួរីសនិងរថយន្តយីឌុបមិនតិចជាង១០គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គេរាយការណ៍ថា ឈ្មួញជា ពៅ កំពុងមានឥទ្ធិពលខ្លាំងក្នុងការដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងភ្នំក្រវាញ ខេត្តពោធិ៍សាត់តាមផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងមួយយប់ៗគេអាចដឹកឈើចេញតាម រថយន្តយីឌុប និងរថយន្តទួរីសមិនតិចជាង១០គ្រឿងនោះទេ។ ប្រភពបានបន្ថែមថា ឈ្មួញជា ពៅ គឺជាប្រភពឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។

សមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តពោធិ៍សាត់បានអះអាងថា ជារៀងរាល់យប់ចាប់ ពីម៉ោង១១-១២ទៅ នៅតាមដងផ្លូវជាតិ លេខ៥៥ និងផ្លូវខេត្តលេខ១៥៥គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង និងរថយន្តយីឌុបមិនក្រោម១០គ្រឿងឡើយបានដឹកឈើប្រណីតប្រភេទធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សកម្មភាពឈ្មួញប្រមូលទិញ និងដឹក ជញ្ជូនឈើធ្នង់ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញយកទៅលក់នៅប្រទេស វៀតណាមជារៀងរាល់យប់នេះគេមិនឃើញសមត្ថកិច្ចនៅតាមដងផ្លូវណាមួយចេញ មុខបង្ក្រាបនោះឡើយ ព្រោះឈ្មួញបានទាក់ ទងបង់លុយតាមក្បាលរថយន្តជាមួយ មេៗសមត្ថកិច្ចទាំងអស់នោះរួចអស់ហើយ ដោយគេឃុបឃិតគ្នាប្រព្រឹត្តបទល្មើសជាប្រព័ន្ធតែម្ដង ។

ជាក់ស្ដែងកាលពីវេលាម៉ោង១១ទៅម៉ោង១២យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៧ យ៉ាងហោចណាស់ក៏មានក្បួន រថយន្តសាំយ៉ុងដឹកឈើធ្នង់ជិត១០គ្រឿងដែរបានបើកបន្តកន្ទុយគ្នាចេញពីស្រុក វាលវែង និងស្រុកភ្នំក្រវាញឆ្ពោះមករាជ ធានីភ្នំពេញដោយសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវមិនហ៊ានបង្ក្រាបទេគឺបានត្រឹមតែឈររាប់ក្បាលរថយន្តដើម្បីរាយ ការណ៍ប្រាប់មេៗរបស់ពួកគេតែប៉ុណ្ណោះ ព្រោះមេៗខ្លាចពួកឈ្មួញស៊ីដាច់តួលេខ។ ប៉ុន្តែពេលរថយន្តបើកចូលដល់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ទើបកូនៗសមត្ថកិច្ចនៅ ខេត្តពោធិ៍សាត់ដែលមិនទទួលបានផលប្រយោជន៍ទូរស័ព្ទប្រាប់សមត្ថកិច្ចនៅខេត្ត កំពង់ឆ្នាំងឲ្យចេញបង្ក្រាប តែបែកការណ៍ចាប់បានតែមួយរថយន្តប៉ុណ្ណោះក្រៅពីនោះបានបើករត់គេចបាត់អស់ ។

ប្រភពបន្ថែមថា ជា ពៅ ជាឈ្មួញដែលមានឥទ្ធិពលជាងគេដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះឡើយ ព្រោះសុទ្ធតែទទួល ផលប្រយោជន៍ពីឈ្មួញឈ្មោះជា ពៅ ទាំង អស់ សូម្បីតែមន្ត្រីមេព្រៃដែលជាជំនាញខាងបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនោះ ក៏អង្គុយរាប់ក្បាលរថយន្តយកលុយពីឈ្មួញ ជា ពៅ ដែរ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print