កម្មករសំណង់ ខ្យល់គស្លាប់ ក្នុងការដ្ឋានសាសង់ផ្ទះវីឡា ចោលប្រពន្ធនិងកូន 

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បន្ទាប់ពីផឹកស្រារួចចូលដេកព្រឹកឡើង មិនឃើញក្រោកភ្ញាក់ ទ្រាំមិនបានចូលទៅដាស់ ទើបប្រទះឃើញ ដេកស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើលក្រុមកម្មករ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ។
សពបុរសខាងលើមាន ឈ្មោះ អួន ក្រន អាយុ៤០ កម្មករសំណង់ ស្នាក់នៅដីឡូត៍ផ្ទះវីឡាកំពង់សាងសង់ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ មានស្រុកកំណើតភូមិត្រពាំងឈូកឃុំជ្រៃទៀន ស្រុកព្រៃឈរ កំពង់ចាម។មាន ប្រពន្ធនិងមានកូន៣នាក់ក្នុងបន្ទុករស់នៅឯស្រុកកំណើត។
តាមក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះមានគ្នា៥នាក់អង្គុយផឹកស្រា ស ចំនួន៣លីត្រ រួចក៏នាំគ្នាចូលដេកអស់ទៅ  រហូតមកដល់វេលាម៉ោង២រំលងអធ្រាតយប់ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន បានហៅឲ្យកម្មករដូចគ្នាកោសខ្យល់ឲ្យ រួច ហើយក៏ចូលសម្រាកបាត់ទៅ ។
ប្រភពដដែលបន្តទៀតថា លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទី ទៅហើយ នៅតែមិនឃើញជនរងគ្រោះភ្ញាក់ទៀត ដោយមិនអស់ចិត្ត ក្រុមគ្រួសារ ស្រែកហៅ ចូលទៅដាស់ ទើបប្រទះឃើញ ដឹងថាជនរងគ្រោះ ដេកស្លាប់ទៅវិញ ។
សាកសពក្រោយពីក្រុមគ្រួសារឆោឡោ រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ចុះមកពិនិត្យមើលជាក់ស្តែង ឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ សុំតែជួយធ្វើលិខិតមរណៈភាព រួចរៀបចំធ្វើបុណ្យទៅតាមប្រពៃណី នៅស្រុកកំណើត ៕  តុងសីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print