កម្លាំងខណ្ឌ៧មករាចាប់វាយខ្នោះជនសង្ស័យនាក់រួមនិងថ្នាំញៀន៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ៣នាក់ត្រូវកម្លាំងសមត្ថកិច្ច៧មករាចាប់វាយខ្នោះរួមនិងថ្នាំញៀន៣កញ្ចប់តូចក្នុងយប់តែមួយ កាលវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១៨ខែ កក្ដដា ឆ្នាំ ២០១៧នៅចំណុចអាគារបុរីកីឡា តាមផ្លូវ​លេខ២១១  ស្ថិតនៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចខណ្ឌ៧មករា បានប្រាប់អោយដឹងថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញសង្ស័យ២នាក់កំពុងឈរខាងក្រោយអាគារបុរីកីឡាចាស់ហើយពេលឃើញសមត្ថកិច្ចក៏បានរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន២កញ្ចប់តូចចំណែកជនសង្ស័យម្នាក់ទៀតក៏កំពុងឈរនៅអាគារបុរីកីឡាដែលហើយពេលឃើញសមត្ថកិច្ចក៏បានរត់គេចទៀតដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច។

ជនសង្ស័យទី១មានឈ្មោះ ផេន វណ្ណី ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកម្មករសំណង ស្នាក់នៅមិនពិតប្រដក ជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាបា៉វខោក្រោយ។

ជនសង្ស័យទី២មានឈ្មោះ អុល កុសល់ ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរកម្មករសំណង ស្នាក់នៅមិនពិតប្រដក ។
ជនសង្ស័យទី៣មានឈ្មោះ ភិន មករា ភេទប្រុស អាយុ២៨ ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រដក ។

សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង៣នាក់ក៏បានឆ្លើយសារភាពថាអ្នកជុកថ្នាំញៀនទេហើយក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាតែមង្តទៅ។

ក្រោយ​ពេល​កើតហេតុជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង​ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ៧មករា ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print