ឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន៣នាក់ដកហូតបានជាង៥០កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស គ្រឿង​ញៀននៃស្នងការដ្ឋាននគេបាលរាជធានីភ្នំពេញសហការណ៏ជាមួយកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការ បង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ ៥២៧​ផ្ទះជួលដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវត្តឫស្សីសាញ់ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ១,ឈ្មោះវ៉ាន់ រីម អាយុ៣៣ឆ្នាំ ២,ឈ្មោះ អុឹម រដ្ឋា អាយុ៣៥ឆ្នាំ និង៣,ឈ្មោះសេក ជីវ័ន្ត អាយុ២៦ឆ្នាំ ដោយនៅក្នុងពេលនោះកម្លាំងនគរបាលខាង លើដកហូតបានគ្រឿងញៀនជាង៥០កញ្ចប់ រួមជាមួយទូរស័ព្ទដៃជិត៩គ្រឿង ព្រមទាំងសម្ភារៈនិងឧបករណ៏ សម្រាប់វេចខ្ចប់និង ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំទៀតផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើនោះ មិនត្រឹមតែជាមុខសញ្ញាជួញដូរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ ហើយមុននិងឈានដល់ការឃាត់ខ្លួននោះកម្លាំងនគរ បាល ការិយា​ល័យ​​ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវ ជ្រាវនិងស៊ើបអង្កេតរយៈពេលយូរមកហើយដែរ។

រហូតក្រោយមកបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែល បានរាយការណ៏ជូន ទើបកម្លាំងកំណត់បានមុខសញ្ញាខាងលើ ហើយរហូតមកដល់ថ្ងៃទី១៨ ខែកក្កដានេះ បម្ទាប់ពីមានឱកាសល្អ កម្លាំងក៏បានចុះធ្វើការបង្ក្រាបមិងចាប់ខ្លួនជនសង្ស័យបាន៣នាក់ រួមទាំងវត្ថុតាង ខាងលើនោះ។បន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំបទល្មើសជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print