សមត្ថកិច្ច​កម្ពុជា​ និង​ថៃ​ពុំ​ទាន់​ស្វែងរក​ឃាត់ខ្លួន​អ្នក​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​ នៅ​ខេត្ត​ច័ន្ទ​បុរី​ ប្រទេស​ថៃ​នៅឡើយ​ទេ

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​យោធា​កម្ពុជា​នៅ​អង្គភាព​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន​ ប្រាប់​ឱ្យ​ដឹង​ថា​ មក​ដល់​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ ​ សមត្ថកិច្ច​កម្ពុជា​ និង​ថៃ​ ពុំ​ទាន់​ស្វែ​រក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ស្លាប់​នៅ​ ក្នុង​ដី​ថៃ​ នៃ​ខេត្ត​ច័ន្ទ​ បុរី​ នៅឡើយ​នោះ​ទេ ​។​

Form Side

មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​មូលហេតុ​នៃ​រឿងរ៉ាវ​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​នោះ​ សមត្ថកិច្ច​ក៏​ពុំ​ទាន់​ស្រាវជ្រាវ​រក​ឃើញ​នោះ​ដែរ​គេ​ពុំ​ទាន់​ហ៊ាន​ស​និ្ន​ដ្ឋា​ន​ថា​ករណី​នេះ​ជាប់​ពាក់ព័ន្ធ​និង​អ្វី​នោះ​ឡើយ​ ។​ សមត្ថកិច្ច​កម្ពុជា​ និង​ថៃ​បន្ត​​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​ទៀត​។​

​សូម​បញ្ជាក់​ថា​ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ ឈ្មោះ​ ពេជ្រ​ សេត​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ បាញ់​សម្លាប់​ក្នុង​ដី​ថៃ​នៅ​លើ​ផ្លូវជាតិ​ចម្ងាយ​ពី​ទីរួមខេត្ត​ច័ន្ទ​បុរី​ ប្រហែល​ជាង​៦​គីឡូម៉ែត្រ​។​ លុះ​នៅ​ថ្ងៃ​ទី​៣​ ខែតុលា​ ទើប​សមត្ថកិច្ច​កម្ពុជា​ ប្រចាំ​ ការ​នៅ​ច្រក​អន្តរជាតិ​ព្រំ​ ទទួល​បាន​ដំណឹង​មក​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ពេជ្រ​ សេដ្ឋ​ ត្រូវ​បាន​គេ​ បាញ់​សម្លាប់​។​ ក្រោយ​ពី​ទទួល​ដំណឹង​នោះ​ហើយ​ សមត្ថកិច្ច​កម្ពុជា​ ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សព​ដើម្បី​ទៅ​ទទួល​សព​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ច័ន្ទ​ បុរី​ នោះ​ ។​សាកសព​ ជន​រង​គ្រោះ​ឈ្មោះ​ ពេជ្រ​ សេដ្ឋ​ ត្រូវ​បាន​រថយន្ត​ពេទ្យ​ថៃ​ ដឹក​បញ្ជូន​តាម​ច្រក​អន្តរជាតិ​ព្រំ​ ដល់​ ទឹកដី​កម្ពុជា​ នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​៣​ ខែតុលា​ ហើយ​បន្ទាប់​មក​នៅ​យន់​ថ្ងៃ​ដដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​ យក​មក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​បូជា​នៅ​វត្ត​សា​រ៉ា​វ៉ា​ន់​ ក្នុង​ខេត្ត​ប៉ៃលិន​ តែ​ម្តង​ ។​

​គួរ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ពេជ្រ​ សេដ្ឋ​ អាយុ​៣៨​ ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ ជា​ ស៊ី​ណា​ អាយុ​៣៥​ឆ្នាំ​ ប្រកប​មុខរបរ​លក់ដូរ​លក់ដូរ​នៅ​ផ្សារ​ព្រំ​ មានកូន​ស្រី​២​នាក់​អាយុ​១២​ឆ្នាំ​ ម្នាក់​និង​អាយុ​៧​ឆ្នាំ​ ម្នាក់​។​ ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​មានការ​លាក់លៀម​ មិន​ប្រាប់​ មុខរបរ​ពិតប្រាកដ​នោះ​ទេ​ ក៏​ប៉ុន្តែ​បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​និង​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា​ ឈ្មោះ​ ពេជ្រ​ សេដ្ឋ​ កន្លង​មក​ជា​អ្នក​រកស៊ី​ម៉ូតូ​គេចពន្ធ​ និង​ជា​អ្នក​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​គេ​និយាយ​ថា​ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ធុន​ធំ​ដឹក​លួចលាក់​ដឹក​ទំនិញ​ចូល​ដី​ថៃ​ តាម​ច្រក​អន្តរជាតិ​ព្រំ​ ដោយ​ ខុសច្បាប់​ ហើយ​ជន​រង​គ្រោះ​មិន​បាន​ចូល​ផ្ទះ​ រស់នៅ​ជាមួយ​ប្រពន្ធ​ជាង​១​ឆ្នាំទៅ​ហើយ​ ។​ ជន​រង​គ្រោះ​គេ​ឧស្សាហ៍​គេ​ឃើញ​ចេញចូល​ដី​ខ្មែរ​ថៃ​ទៅ​វិញ​ទៅ​មក​ មិនដឹង​ថា​ប្រកប​មុខរបរ​អ្វី​ពិតប្រាកដ​នោះ​ឡើយ​ ៕​

IMG_6112 IMG_6115

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print