ខ្សឹបដាក់ត្រចៀក៖ មន្ដ្រី​យោធា​ ឈឹ​ម​ ផ​ល្លី​ ដាក់​ ពង្រាយ​កូនចៅ​តាម​ផ្លូវ​រក​ចំណូល​

ចែករំលែក៖

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​ក៏​ដូច​ជា​អ្នក​ដឹក​ជន្លង់ម្រេច​ឆ្លងកាត់​ទឹកដី​ខេត្ដ​ ក្រចេះ​ត្រូវ​តែ​បង់ប្រាក់​ឱ្យ​មន្ដ្រី​យោធា​ស៊ើបការណ៍​ប្រចាំ​ខេត្ដក្រចេះ​ក្រោម​អំណាច​ ចាត់ការ​របស់​លោក​វរសេនីយ៍ទោ​ ឈឹ​ម​ ផ​ល្លី​ ។​ គេ​រាយការណ៍​ថា​ មិន​ថា​តែ​នៅ​ ផ្លូវជាតិ​ក្នុងស្រុក​ស្នួល​ និង​ស្រុក​សំបូរ​នោះ​ទេ​ ដែល​មាន​កម្លាំង​កងទ័ព​ក្រោម​បញ្ជា​ របស់​លោក​ ឈឹ​ម​ ផ​ល្លី​ ចាំ​ប្រដេញ​រថយន្ដ​ដឹកឈើ​យក​ប្រាក់​នោះ​ នៅ​ឯ​ស្រុក​ឆ្លូង​ ក៏​មាន​កម្លាំង​លោក​ ឈឹ​ម​ ផ​ល្លី​ ចាំ​យក​លុយ​ពី​រថយន្ដ​ដឹកឈើ​ដែរ​ ។​

​ប្រភព​រាយការណ៍​ថា​ រថយន្ដ​ដឹកឈើ​ទោះ​តិច​ក្ដី​ច្រើន​ក្ដី​រាប់​ទាំង​រថយន្ដ​ដឹក​ជន្លង់​ ម្រេច​ផង​ត្រូវ​តែ​បង់ប្រាក់​ឱ្យ​កូនចៅ​លោក​ ឈឹ​ម​ ផ​ល្លី​ ក្រោម​លេស​ថា​ បន្ដិចបន្ដួច​ គ្រាន់​នឹង​បាយ​ទឹក​ ឬថា​តាម​សមានចិត្ដ​របស់​ឈ្មួញ​ ។​ ប៉ុន្ដែ​ការ​ពិត​វា​មិន​យ៉ាង​ ដូច្នោះ​ទេ​?​ គេ​រាយការណ៍​ថា​ ប្រសិនបើ​មិន​បង់ប្រាក់​ទៅ​តាម​ការ​ទាមទារ​ទេ​នោះ​ នឹង​ត្រូវ​លោក​ ឈឹ​ម​ ផ​ល្លី​ រាយការណ៍​ឱ្យ​សមត្ថកិច្ច​ខាង​តុលាការ​ចាប់​រឹបអូស​យក​ ឈើ​នោះ​ជា​មិន​ខាន​ ។​ គេ​រាយការណ៍​ទៀត​ថា​ ក្រុម​កូនចៅ​របស់​លោក​ ឈឹ​ម​ ផ​ល្លី​ ធ្លាប់​ប្រដេញ​រថយន្ដ​ដឹកឈើ​ជួប​គ្រោះថ្នាក់​ទៀត​ផង​ ។​ ជួនកាល​នៅ​ពេល​ដែល​ដេញ​ ឃាត់​បាន​ហើយ​ទើប​ហៅ​ជំនាញ​ ឬ​តុលាការ​មក​ជា​ក្រោយ​ ។​

...

​ក្រុម​អ្នក​រកស៊ី​ដឹក​ទំនិញ​ផ្សេងៗ​ក៏​បាន​និយាយ​អំពី​រឿង​នេះ​ដែរ​ ជា​ពិសេស​ក្រុម​ អ្នក​ដឹក​ជន្លង់ម្រេច​ ។​ គេ​មិនដឹង​ថា​ តើ​ក្រុម​មន្ដ្រី​យោធា​ដឺ​បេ​ មាន​អំណាច​អ្វីខ្លះ​ក្នុង​ ការ​បង្ក្រាប​បទល្មើស​នោះ​ទេ​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ប្រសិនបើ​មាន​សិទ្ធិ​បង្ក្រាប​ យ៉ាងណា​នោះ​គួរតែ​ធ្វើ​ជា​ទូទៅ​ មិនមែន​ពង្រាយ​កម្លាំង​យក​លុយ​គេ​ទេ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print