នាយឧត្តមសេនីយ៍គន់ គីម ផ្តល់ប្រាក់មរណសង្រ្គោះដល់គ្រួសារសមាជិក​សមាគមអតីតយុទ្ធជនរាជធានី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខា​ធិការសមាគម អតីតយុទ្ធជនកម្ពុជា អមដោយលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោក សន សុផល អនុប្រធាន បាននាំយកប្រាក់មរណ:សង្គ្រោះដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដើម្បីឲ្យបងប្អូនគ្រួសារយុទ្ធជនទាំងនេះយក ទៅប្រើប្រាស់តាមតម្រូវការក្នុងឧិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។

Kun KIM 1

ក្នុងឧិកាសនោះលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥នេះ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅទូទាំងរាជធានីភ្នំពេញ មានចំនួន ៥១៣៦នាក់ មានយោធិនពិការចំនួន ១៣៤៤នាក់ យោធិនចូលនិវត្តន៏ ចំនួន១៩០៦នាក់ យោធិនបាត់បងសមត្ថភាពការងារចំនួន ៦៤នាក់ គ្រួសារពលី១២២៩នាក់ និងគ្រួសារជនមរណ:ចំនួន ៥៨៣នាក់។ក្នុងនោះដែរមាន អតីតយុទ្ធជន ដែលមិនទាន់ចូលសមាគមមានចំនួន៣៥៣៨នាក់ផងដែរ ។ដោយឡែកសម្រាប់អ្នកទទួលថវិកាមរណ:សង្គ្រោះនៅព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ២០១៥ នេះមានចំនួន ១៣០នាក់ គឺជាគ្រួសារមរណៈសង្គ្រោះ ទទួលបានថវិកា ៤លានរៀលក្នុងមួយគ្រួសារៗ ។ ដោយឡែកចំនួន ៤២០នាក់ គឺជានិវត្តន៍ជន ពិការ មន្ត្រីនគរបាល ប៉េអុឹម ម្នាក់ៗទទួលបានអង្ករ ២៥គីឡូ និងថវិកា ១០ម៉ឺនរៀល ។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ឲ្យដឹងផងដែរថា អតីតនគរបាលជាតិដែលមកទទួលថវិកានៅថ្ងៃនេះ មានចំនួន២៧០នាក់ ដោយម្នាក់ៗទទួលបានថវិកា១០មឺិនរៀល និងអង្ករ២៥គីឡុក្រាម ដូច្នេះសរុបថវិកា មានចំនួន២៧លានរៀល និងអង្ករ៧តោន ដែលជាការជួយឧបត្ថម្ភពីសំណាក់ នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលលោកបានគិតគូរ​ចំពោះគុណបំណាច់យ៉ាងច្រើនរបស់អតីតនគរបាលជាតិក្នុងការរក្សាសន្តិសុខសង្គម ។

ជាមួយនេះដែរនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំពីគុណបំណាច់ របស់អតីតយុទ្ធជន អតីតនគរបាលជាតិ ដែលបូជាកម្លាំងកាយ ចិត្ត និង ជីវិតចំពោះជាតិមាតុភូមិដែលចាត់ទុកថាគុណូបក្ការៈដ៏ឧត្តុង្គឧត្តមរបស់វរយុទ្ធជនយើង។ ដូច្នេះ កិច្ចការដែលយើងបានធ្វើទាំងអស់គ្នាកន្លងមកនេះ នៅមិនទាន់បានឆ្លើយតប​តាមសេចក្តីត្រូវការទាំងស្រុងនៅឡើយទេ។

នាយឧត្តមសេនីយ៏ គន់ គីម ក៏បានអំពាវនាវឲ្យការិយាល័យជំនាញជួយពន្លឿន​សកម្មភាពការងារ​ឲ្យអស់ពីសមត្ថភាព លទ្ធភាព ដើម្បីបំពេញដល់សេចក្តីត្រូវការ ពិតនៃវិស័យអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៏អតីតយុទ្ធជន និងគ្រួសារបានធូរធារមួយកម្រិតទៀត។

ជាមួយគ្នានេះដែរ ក្នុងឧិកាសនោះ សាលារាជធានីភ្នំពេញក៏បានចូលរួមចំណែក​ឧបត្ថម្ភថវិកាចំនួន ៦៨លានរៀលសម្រាប់គ្រួសារយុទ្ធជនមរណរាជធានី និងតាមខណ្ឌ១លានរៀលមួយខណ្ឌផងដែរ ៕

KUN KIM2 KUN KIM 3

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print