បុរសវ័យចំណាស់ម្នាក់បន្លំលួចកាបូបមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បានវាយម្នាក់មួយដៃមួយជើងទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិត

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បន្លំធ្វើកម្មករលើកអីវ៉ាននៅក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរកាពីតូលបានធ្វើសកម្មភាពបន្លំលូកយកកាបូបលុយមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិត។

Form Side

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទី ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរកាពីតូលផ្លូវលេខ១១១ ផ្ទះលេខ២៤Eo សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ អៀង ចាន់ថន ភេទប្រុស អាយុ៤៧ឆ្នាំស្នាក់នៅ ម្តុំផ្សារនាគមាសក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកនិងមុខរបរមិនពិតប្រាកដ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់ជនសង្ស័យខាងលើនេះ គឺបានបន្លំធ្វើកម្មករលើកអីវ៉ាននៅក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរកាពីតូលបានធ្វើសកម្មភាពបន្លំលូកយកកាបូបលុយមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតនាំមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សរ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print