ម៉ូតូ​ហុងដាបុក​គ្នាជាមួយស៊ុយហ្ស៊ុយគីនិករងរបួស​ស្រាល​ម្នាក់ ម្ចាស់និងម្ចាស់ជជែកគ្នាតឹងសរសៃក

ចែករំលែក៖

​ភ្នំពេញ​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងរវាងម៉ូតូបុកម៉ូតូបណ្តាលឲ្យ​ខូចខាតតិចតួច និងធ្វើឲ្យមនុស្សម្នាក់រងរបួសស្រាល តែម្ចាស់និងម្ចាស់ជាអ្នក​បើកបរ​មានការជជែកគ្នាយ៉ាងតឹងសរសៃ​កដើម្បីរកត្រូវរៀងៗខ្លួន ។

122

ឧប្បត្តិហេតុនេះកើតឡើងកាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃទី​៥ តុលាឆ្នាំ២០១៥ នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា​​ នៅតាមបណ្តោយផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​

ប្រភពពីសាក្សីដែលឃើញឧប្បត្តហេតុនេះ បាន​និយាយថា មុនពេលកើតហេតុគេ​ឃើញ​បុរសមិនស្គាល់ឈ្មោះម្នាក់ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CR-4472 តាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ លុះ មកដល់​ចំណុច​កើតហេតុបុរសរូបនេះបានជិះ​បត់​ឆ្វេង​ត្រឡប់ទៅក្រោយ ហើយក៏​អែប​ទៅ​កណ្តាល​ថ្នល់ តែភ្លាមនោះស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាកស៊ុយហ្សុយគីនិក ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CN-5293 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរស្របទិសគ្នាបាន​បុក​ពីក្រោយពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ហុងដា រងរបួស​ស្រាល ត្រូវ​ដឹកយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​អង្គរធំ​នៅក្បែរនោះ ហើយភាគីទាំងពីរបានជជែកគ្នាយកត្រូវរៀងៗខ្លួន។

ប៉ុន្តែក្រោយ​មកទើប​ភាគី​ទាំងសង្ខាង ធ្វើការ​សម្របសម្រួល​គ្នានៅក្នុង​មន្ទីរពេទ្យ​អង្គរធំ ដើម្បី​បញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ចឡើយ ​៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print