អាកាសយានិក​អាកាសចរណ៍​អា​មេ​រិ​ក​ម្នាក់​ស្លាប់​ពេល​កំពុង​បញ្ជាការ​ហោះ​ហើយ

ចែករំលែក៖

​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ អាកាសយានិក​អាកាសចរណ៍​អា​មេ​រិ​កម្នា​ក់បាន​ធ្លាក់ខ្លួន​ឈឺ​ និង​បាន​ទទួលមរណភាព​ខណៈ​កំពុង​បញ្ជាការ​ហោះហើរ​ពី​ទីក្រុង​ Phoenix​ ឆ្ពោះទៅ​កាន់​ទីក្រុង​ Boston​ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ជើងហោះហើរ​នេះ​បាន​ចុះ​ចត​នៅ​លើ​ដី​ប្រកបដោយ​សុវត្ថិភាព​ ដោយសារ​សហ​អាកាសយានិក​បន្តការងារ​កាន់ចង្កូត​យន្តហោះ​នេះ​ ។​

an-american-airlines

​យន្តហោះ​ដឹក​អ្នកដំណើរ​ ប្រភេទ​ Airbus​ A320​ រួម​មាន​អ្នកដំណើរ​ ១៤៧​នាក់​ និង​អាកាសយានិក​៥​នាក់​ ត្រូវ​បង្វែរ​ទិស​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ Syracuse​ Hancock​ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ភ្លាមៗ​ ក្រោយ​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​ ។​

​ក្រុមហ៊ុន​អាកាសចរណ៍​ American​ Airline​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​ថា​ គួរ​ឲ្យ​សោកស្តាយ​ អាកាសយានិក​របស់​យើង​បាន​បាត់បង់​ជីវិត​ ។​ យើង​ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិការណ៍​នេះ​ ។​ យើង​ផ្តោត​ជា​សំខាន់​នៅ​ក្នុង​ការ​ដឹក​សាកសព​សហ​ករណី​របស់​យើង​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​គេ​វិញ​ ។​ អាកាសចរណ៍​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​ការ​ទទួលមរណភាព​របស់​អាកាសយានិក​ ខណៈ​កំពុង​បើកបរ​នោះ​ឡើយ​ ។​

​ជើងហោះហើរ​លេខ​ Flight​ 550​ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​ Phoenix​ ឆ្ពោះទៅ​កាន់​ទីក្រុង​ Arizona​ កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​យប់​ (​ម៉ោង​នៅ​ក្នុង​តំបន់​)​ ហើយ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ Syracuse​ វិញ​កាលពី​វេលា​ម៉ោង​៧​និង​១៣​នាទី​ព្រឹក​ ។​ ការ​ដោះ​ដូរ​អាកាសយានិក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​ Syracuse​ នោះ​ដើម្បី​បន្ត​ដឹក​អ្នកដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ Boston​ វិញ​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print