រថយន្ដ​ទំនើប​ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​បើក​រំលោភច្បាប់​ចរាចរណ៍​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក

ចែករំលែក៖

​ភ្នំពេញ​៖​ រូបភាព​រថយន្ដ​ទំនើប​ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​តៗ​គ្នា​ ផ្អើល​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ពន់ពេក​។​ វា​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ រិះគន់​ ហើយ​ខ្លះ​ឈាន​ទៅ​ទម្លាក់​កំហុស​ លើ​រាជរដ្ឋាភិបាល​ទៀត​ផង​ ។​ ប៉ុន្ដែ​រឿង​ នេះ​មិនដឹង​ថា​ វា​ជា​ការ​ពិត​ក្នុង​កម្រិត​ ណា​ឬ​ក៏​ជា​រូបភាព​កាត់ត​នោះ​ទេ​?​ បើជា​ រូបភាព​កាត់ត​គួរតែ​ត្រូវ​បាន​កែតម្រូវ​ ពី​ម្ចាស់​រថយន្ដ​ដែល​ប្រិ​យ​មិត្ដ​នៅ​ក្នុង​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​យល់​ ថា​ អាច​ជាម​ន្ដ្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។​

2015_10_06_08_22_01

​រថយន្ដ​ទំនើប​មួយ​គ្រឿង​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​ ៥-២-​ ១៧៥​ បាន​បើក​បំពាន​លើ​គន្លង​ផ្លូវ​នៅ​ ចំណែក​ផ្លូវ​ម្ខាង​ទៀត​ ។​ នៅ​ក្នុង​បណ្ដាញ​ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ រូបភាព​នេះ​នៅ​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​អ្នកខ្លះ​ដាក់​ចំណងជើង​ថា​ “​រាជរ​ដ្ឋា​ ភិ​បាល​ជិះ​ផ្លូវ​ណា​ក៏​បាន​”​ ។​ វា​ជា​ការ​រិះ​ គន់​មួយ​ដែល​ប្រជាពលរដ្ឋ​មើលឃើញ​ គ្រប់​គ្នា​ថា​ អាង​ខ្លួន​ជា​អ្នកធំ​ចង់​ធ្វើ​អ្វីៗ​ បាន​ស្រេច​តែ​នឹង​ចិត្ដ​ ដោយ​មិន​គោរព​ ច្បាប់​ចរាចរណ៍​នោះ​ផង​ ។​

រូបភាព​រថយន្ដ​ទំនើប​ច្រងាងៗ​នៅ​ លើ​ផ្លូវ​ដែល​បញ្ច្រាសទិស​នោះ​ជា​ទិដ្ឋភាព​ មួយ​គួរ​ឱ្យ​សង្វេគ​ ។​ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ អ្នក​បញ្ចេញមតិ​ភាគច្រើន​ចំអក​វាយ​ ប្រហារ​ទៅ​លើ​មន្ដ្រី​រដ្ឋាភិបាល​ដែល​មាន​ អំណាច​ថា​មិន​ចាំបាច់​គោរព​ច្បាប់​អ្វី​ទេ​ គឺ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​គោរព​ច្បាប់​ បាន​ហើយ​ ។​ អ្នកខ្លះ​ទៀត​បាន​បញ្ចេញ​ យោបល់​ថា​ ឋានៈ​ជា​សមាជិក​រាជរ​ដ្ឋា​ភិ​ បាល​ហើយ​ជិះ​រថយន្ដ​ទំនើប​បញ្ច្រាស​ផ្លូវ​ បន្ដិចបន្ដួច​មិន​បាន​ឬ​យ៉ាងណា​?​ អ្នកខ្លះ​ បញ្ចេញយោបល់​ថា​ ផ្ទះ​គាត់​នៅ​ជិត​នោះ​ ខ្ជិល​វាង​វែង​ឆ្ងាយ​សុំ​បញ្ច្រាស​តែ​បន្ដិច​ ទេ​ ព្រោះ​គាត់​ក៏​ជា​អ្នកធំ​ដែរ​ ទើប​ហ៊ាន​ ល្មើសច្បាប់​ ។​

អ្នកខ្លះ​ស្ដីបន្ទោស​នគរបាល​ចរាចរ​ ថា​ មិន​ហ៊ាន​អើត​មើល​រថយន្ដ​ទំនើប​ជិះ​ បញ្ច្រាស​ផ្លូវ​ទទឹងទទែង​នោះ​ទេ​ ។​ និយាយ​ ដល់​នគរបាល​ចរាចរ​មិត្ដ​អ្នក​អាន​ម្នាក់​ សរសេរ​ថា​ “​ហ៊ាន​អើត​ក្បាល​មក​យ៉ាង​ ម៉េច​,​ ឱ្យ​គេ​បក​ស័ក្ដិ​បោះចោល​ឬ​យ៉ាង​ ម៉េច​?”​ ។​ នេះ​ជា​រឿង​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បែរ​ ជា​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ តែ​ម្ដង​ ។​ បញ្ហា​នេះ​គេ​គិត​ថា​ វា​ជា​រឿង​ បុគ្គល​ម្នាក់​ប៉ុណ្ណោះ​មិនមែន​ប្រមុខ​រាជ​ រដ្ឋាភិបាល​បង្រៀន​ ឬ​ណែនាំ​ឱ្យ​សមាជិក​ រាជរដ្ឋាភិបាល​ដែល​មាន​រថយន្ដ​ទំនើប​ ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​អាច​ជិះ​ រថយន្ដ​បញ្ច្រាស​ផ្លូវ​យ៉ាងនេះ​ទេ​ ។​
​មិត្ដ​អ្នក​អាន​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​ ថា​ “​អាណា​ថត​ហ្នឹង​!​ បើ​ម្ចាស់​រថយន្ដ​គេ​ ដឹង​គុក​គ្មាន​ថ្ងៃ​ចេញ​ទេ​?”​ ។​ បើ​ទោះជា​ យ៉ាងនេះ​ក៏​ដោយ​រថយន្ដ​នោះ​បើកបរ​នៅ​ លើ​ផ្លូវ​ណា​ និង​ត្រង់​ចំណុច​ណា​ឱ្យ​ពិត​ ប្រាកដ​នោះ​ទេ​ ។​ ប៉ុន្ដែ​មតិ​ភាគច្រើន​ គឺ​ ថា​ រូបភាព​ដែល​បាន​ចែកចាយ​នៅ​ក្នុង​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​គឺជា​រូប​ ភាព​ពិត​ មិនមែន​រូបភាព​កាត់ត​ទេ​ ។​

​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ លេខ​ ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​ ៩​ ខែមករា​ ឆ្នាំ​២០១៥​ និង​អនុក្រឹត្យ​ របស់​រាជរដ្ឋាភិបាល​លេខ​ ៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្ដី​ពី​ ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ចំពោះ​រថយន្ដ​ដែល​ពាក់​ស្លាក​លេខ​រាជ​ រដ្ឋាភិបាល​ ៥-២-១៧៥​នោះ​អ្នកបើកបរ​ រថយន្ដ​ខាងលើ​ប្រព្រឹត្ដ​កំហុស​២​យ៉ាង​ធំៗ​៖

១-​ពាក់​ស្លាក​លេខ​ខុសឆ្គង​ ពីព្រោះ​ ក្នុង​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​ ៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០០៣​ ស្ដី​ពី​ការ​ចេញ​ស្លាក​ លេខ​សម្គាល់​យានជំនិះ​គឺ​មិន​បាន​ចែង​ តម្រូវ​ឱ្យ​មាន​ស្លាក​លេខ​ប្រភេទ​រាជរដ្ឋាភិបាល​អ្វី​នោះ​ទេ​ ហើយ​បើជា​យានយន្ដ​ មាន​ម្ចាស់​គ្រប់គ្រង​ជា​របស់​ក្រសួង​ ស្ថាប័នរដ្ឋ​ សហគ្រាស​សាធារណៈ​ និង​ អង្គភាព​ស្វ័​យា​ភិ​បាល​សេដ្ឋកិច្ច​ត្រូវ​ពាក់​ស្លាក​លេខ​រដ្ឋ​តាម​លំដាប់​លេខ​រៀង​ពី​០១​ដល់​៦១​ ស្រប​តាម​មាត្រា​៥​ និង​មាត្រា​ ៩​នៃ​អនុក្រឹត្យ​នេះ​ ។​

២-​បើកបរ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​ ចរាចរណ៍​ផ្លូវគោក​(​បើកបរ​ខុស​គន្លង​ ផ្លូវ​)​យ៉ាង​កម្រោល​ ។​

ជា​រួម​អ្វី​ដែល​បានឃើញ​នៅ​ពេល​នេះ​ ប្រិ​យ​មិត្ដ​ហ្វេ​ស​ប៊ុ​ក​រិះគន់​ចំពោះ​ម្ចាស់​ រថយន្ដ​ខាងលើ​ ហើយ​អ្នកខ្លះ​ទម្លាក់​កំហុស​ ដល់​រាជរដ្ឋាភិបាល​ទៀត​ផង​ ។​ គេ​មិនដឹង​ ថា​ តើ​ករណី​ខាងលើ​នេះ​ម្ចាស់​រថយន្ដ​ បានដឹង​ខ្លួន​ថា​មាន​កំហុស​ឬ​ក៏​យ៉ាងណា​ នោះ​ទេ​?​ ជួនកាល​អ្នកបើកបរ​បាន​ប្រព្រឹត្ដ​ អំពើ​មិន​គប្បី​គ្រា​ដែល​ម្ចាស់​រថយន្ដ​មិន​ បានដឹង​?​ ប៉ុន្ដែ​ពេល​នេះ​ល្មម​ដល់​ពេល​ ដែល​ម្ចាស់​រថយន្ដ​ដឹង​ហើយ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print