លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងលោកស្រី រួមនិងមន្ដ្រីក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី៨ ជាមួយពុទ្ធបរិស័ទនៅវត្តគិរីចុងកោះឃុំគីរីចុងកោះ វត្តឧទុម្ពក្រោម និងវត្តពោធិវង្ស លើស្ថិតក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតាញាតិ ការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ និងរួមចំណែកក្នុងការជួយថែ រក្សាទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាឲ្យកាន់តែរុងរឿង រីកចំរើនបន្ថែមទៀត។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពីធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ លោកបណ្ឌិតសភាចារ្យ សុខ អាន និងលោកស្រី តែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំងបាននាំ យកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនៈត្រ័យ និង ទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ រួមនឹងបច្ច័យ យកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ឧទ្ទិសមគ្គផល ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិការ ទាំង៧សណ្តាន សូមឲ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។ មួយ ចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះ ដូងវិញ្ញាណក្ខ័ន្ធ អ្នកស្នេហាជាតិគ្រប់ ជំនាន់ដែលបានបូជាអាយុ ជីវិតក្នុងបុព្វហេតុការពារនិងកសាងជាតិមាតុភូមិ និងប្រជាជន សូម ឲ្យដួងវិញ្ញាណក្ខន្ធ័អ្នកទាំងនោះយាងយកកំណើតកើតក្នុងឋានសុគតិភពកុំបីខ្លាងឃ្លាតឡើយ។
ក្នុងឱកាសអញ្ជើញ ចូលរួមធ្វើបុណ្យ កាន់បិណ្ឌវេនទី៨ នៅវត្តគិរីចុងកោះនេះ លោក បណ្ឌិតសភាចារ្យ សុខ អាន និងលោកស្រី បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខមកប្រគេនព្រះសង្ឃរួមមានៈ សាដក់ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករស កាកាវ មៀនកំប៉ុង តែ ត្រីខ មី អង្ករ និងបច្ច័យសំរាប់វត្តគិរីចចុងកោះចំនួន១៤លានរៀល វត្តឧទុម្ពក្រោមចំនួន១៤លាន៨សែន ព្រមទាំង ចែកជូនក្រណាត់ស សារ៉ុង និងថវិកា ដល់ សីលវ័ន្ត សីលវត្តី និងពុទ្ធបរិស័ទដែល អញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨នេះ ។
ដោយឡែកនៅរសៀលថ្ងៃនេះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកស្រី ក៏បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តឧទម្ពរលើ ទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ដោយបាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគនិងបច្ច័យចំនួន១៤លាន រៀល ប្រគេនដល់ព្រះសង្ឃ និងចែកជូនសីលវ័ន្ត សីលវត្តី នូវក្រណាត់ស និងសារុង ដល់ ពុទ្ធបរិស័ទ ដែលបានមកចូលរួម ក្នុងវេណកាន់បិណ្ឌនេះផងដែរ៕