បុរសពិការតូចចិត្តនឹងវាសនាដើរសុំទានរាល់ថ្ងៃដាច់ចិត្តអង្គុយកណ្តាលផ្លូវអោយម៉ូតូឡានបុកដើម្បីបញ្ចប់ជីវិត

ចែករំលែក៖

ភ្នំពេញ៖ បុរសពិការជើងម្នាក់ និងជាអ្នកសុំទានម្នាក់ស្រវឹងស្រាតូចចិត្តក្នុងជីវិតដើរ​ទៅ​ដេ​កនៅកណ្តាលថ្នល់ឲ្យរថយន្តកិនស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងប្រជាការពាភូមិនាំគ្នាគ្រៀមកដាក់ចញ្ចើមផ្លូវវិញ កាលពី​វេលាម៉ោង៧យប់​ថ្ងៃទី០៥ ខែតុលា ​ស្ថិតនៅកំណាត់លើផ្លូវវេងស្រេងក្នុង  ភូមិជ្រៃកោង សង្កាត់ចោ​ម​ចៅ ខណ្ឌពោធិ៍សែនជ័យ ។

image1

បុរសពិការបានប្រាប់ថាគាត់មាន​ឈ្មោះ ស៊ីថា ករុណា អាយុ៤៩ឆ្នាំ មុខរបរដើរសុំទាន មានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀម រាប ។

គាត់បានរៀបរាប់ថា ​នៅឆ្នាំ១៩៨២ រួបគាត់បានចូលសមរភូមិដើម្បីការពារជាតិហើយបានជាន់មីនទើប ធ្វើអោយគាត់ដាច់ជើងខាងឆ្វេង និងពុំមានប្រពន្ធកូនទើបធ្លាក់ខ្លួនដើរសុំទានជារៀងរាល់ថ្ងៃ ។ នេះហើយជាហេតុធ្វើឲ្យគាត់តូចចិត្តក្នុងជីវិត ពេ​ល​ផឹកស្រាស្រវឹងក៏​ដើ​រ​ទៅដេកកណ្តាលថ្នល់ឲ្យរថយន្តកិន​តែម្តង ​តែសំណាងប្រជាពលរដ្ឋនិងប្រជាការពាភូមិជួយសង្គ្រោះទាន់  ៕

image3 image2

...

ដោយ៖ ​សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print