ត្រឡប់​ពី​កាន់បិណ្ឌ​វិញ​ តៃកុង​គោ​យន្ត​ស្រវឹង​បើក​ក្រឡាប់​ធ្លាក់​ស្រែ​របួសធ្ងន់​ស្រាល​១១​នាក់

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​ប្រមាណ​ជា​២០​នាក់​ បាន​រេ​ចង្កូត​ធ្លាក់​ស្រែ​បណ្តាល​អោយ​មនុស្ស​ចំនួន​១១​នាក់​រង​របួសធ្ងន់ ​និង​ស្រាល​ ។​

12077089_891326117625463_1388432589_n

ហេតុការណ៍​គោ​យន្ត​កន្ត្រៃ​ក្រឡាប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ព្រៃ​សំរោង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ចរាចរ​ណ៏​ ស្រុក​រលាប្អៀរ​បានអោយ​ដឹង​ថា​ អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​នេះ​មានឈ្មោះ​អាន​ សុភា​ អាយុ​២១​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រៃ​សំរោង​ ឃុំ​ជ្រៃ​បាក់​ កន្លែង​កើតហេតុ​ខាងលើ​។​ នៅ​ថ្ងៃ​កើតហេតុ​នេះ​ ម្ចាស់​គោ​យន្ត​ឈ្មោះ​ម៉ុ​ក​ ម៉ាស់​ បានអោយ​គោ​យន្ត​ដឹក​ចាស់ៗ​ទាំងស្រី​ទាំងប្រុស​ ចំនួន​២០​នាក់​ ដឹក​យក​ទៅ​វត្ត​ដាក់​បិណ្ឌ​ ខ្លុង​ពពក​ នៅ​ស្រុក​ទឹកផុស​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ នៅ​ពេល​ត្រឡប់​មក​វិញ​ ឈ្មោះ​អាន​ សុភា​ មាន​សភាព​ស្រវឹង​ ហើយ​បាន​បើក​គោ​យន្ត​កន្ត្រៃ​ដឹក​មនុស្ស​ត្រឡប់​មក​ផ្ទះ​វិញ​ នៅ​ពេល​ដែល​កំពុង​បើកបរ​ ត្រឡប់​មក​វិញ​ បាន​ផឹក​នៅ​គោ​យន្ត​បណ្តើរ​ ស្រាប់តែ​មក​ដល់​ជិត​ផ្ទះ​ ក៍​រេ​ចង្កូត​ធ្លាក់​ស្រែ​ក្រឡាប់​គោ​យន្ត​ជា​ច្រើន​ត្រឡប់​ បណ្តាល​អោយ​អ្នក​ជិះ​នៅ​លើ​គោ​យន្ត​កន្ត្រៃ​នេះ​រង​របួស​ចំនួន​១១​នាក់​ របួសធ្ងន់​ចំនួន​៦​នាក់​ និង​ស្រាល​ចំនួន​៥​នាក់​ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​

ចំណែក​ឯក​អ្នក​រង​របួសធ្ងន់​មួយ​ចំនួន​ត្រូវ​ដឹក​បន្ត​យក​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​គោ​យន្ត​កន្ត្រៃ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ ៕​

DSC00183 DSC00179

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print