បុរស​ជា​ជន​បង្ក​ម្នាក់​ដែល​ជា​ឪពុកក្មេក​ និង​ស្ត្រី​២​នាក់​ជា​ជន​រង​គ្រោះ​ ក្នុង​នោះ​មាន​ម្នាក់​ជា​កូនប្រសា​ ត្រូវ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​គេច​ផុត​ពី​ការ​ស្លាប់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ បុរស​ជា​ជន​បង្ក​ម្នាក់​ដែល​ជា​ឪពុកក្មេក​ និង​ស្ត្រី​២​នាក់​ជា​ជន​រង​គ្រោះ​ ក្នុង​នោះ​មាន​ម្នាក់​ជា​កូនប្រសា​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​គេច​ផុត​ពី​ការ​ស្លាប់​ ក្រោយ​ពី​បុរស​ជា​ជន​បង្ក​ដែល​ជា​ឪពុកក្មេក​បាន​ប្រើ​អំពើ​ហិង្សា​យក​ចបជីក​វាយ​ទៅ​លើ​កូនប្រសា​ស្រី​ និង​ប្អូនស្រី​កូន​ ប្រសា​ ម្នាក់​ទៀត​បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ បន្ទាប់​មក​ជន​បង្ក​ភ័យ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ បាន​យក​កាំបិត​ចិតបន្លែ​មក​អាក​សម្លាប់​ខ្លួនឯង​ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ដូច​គ្នា​។​ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ទៅ​អន្តរ​គម​ន៍​ទាន់​ ក៏​ចាប់​ឃាត់​ ហើយ​ដឹក​បញ្ជូន​អ្នក​ទាំង​៣​នាក់​នោះ​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​។​

IMG_6155

​អំពើ​ហិង្សា​នេះ​ ត្រូវ​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ បង្ក​ឡើង​ដោយ​ឪពុកក្មេក​ស្រវឹងស្រា​រករឿង​កូនប្រសា​ ស្រី​មានការ​ឈ្លោះប្រកែក​គ្នា​ ។​ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​វត្ត​រំដួល​ សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​បុរស​ជា​ឪពុកក្មេក​ជន​បង្ក​មានឈ្មោះ​ ព្រាប​ ម៉ាក​ អាយុ​៥០​ឆ្នាំ​ ចំណែក​ស្ត្រី​រង​គ្រោះ​ ទាំង​២​នាក់​មានឈ្មោះ​ ១,​ឡាក់​ ស្រី​និ​ច​ អាយុ​២២​ឆ្នាំ​ ជា​កូនប្រសា​ ជន​បង្ក​ ២,​ឡាក់​ ស្រី​ពៅ​ អាយុ​១៩​ឆ្នាំ​ ត្រូវជា​ប្អូនស្រី​ កូនប្រសា​ ជន​បង្ក​ គ្រួសារ​នេះ​រស់នៅ​ភូមិ​សង្កាត់​ខាងលើ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គឺ​ប្អូនស្រី​កូនប្រសា​ស្រី​ ឈ្មោះ​ ឡាក់​ ស្រី​ ពៅ​ បាន​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​រក​ការងារ​ធ្វើ​ នៅ​ខេត្តបាត់ដំបង​ ។​ លុះ​បន្ទាប់​មក​ ស្រាប់តែ​គេ​ឃើញ​បុរស​ជា​ឪពុកក្មេក​បាន​មក​ដល់​ផ្ទះ​មាន​អាកា​រៈ​ស្រវឹង​ជោកជាំ​ ហើយ​និយាយ​ជេរ​ប្រមាថមើលងាយ​កូនប្រសារ​ ។​ ទន្ទឹម​នោះ​ ដោយ​ប្អូនស្រី​ ឈ្មោះ​ ឡាក់​ស្រី​ពៅ​ ទ្រាំ​ពុំ​បាន​នូវ​ការ​ជេរ​ប្រមាថ​ទៅ​លើ​បងស្រី​របស់​ខ្លួន​ ក៏​បាន​និយាយ​តប​ ជាមួយ​ជន​បង្ក​ ធ្វើ​ឱ្យ​ជន​បង្ក​ខឹង​ខ្លាំង​ បាន​ទៅ​ទាញ​យក​ចបជីក​វាយ​ទៅ​លើ​ឈ្មោះ​ ឡាក់​ ស្រី​ ពៅ​ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ ដេក​សន្លប់​ក្នុង​ថ្លុកឈាម​ នៅ​ពេល​នោះ​បងស្រី​ចូល​មក​ឃាត់​ ក៏​ត្រូវ​បាន​ជន​បង្ក​ជា​ឪពុកក្មេក​វាយ​ទៀត​បណ្តាល​ឱ្យ​ទទួល​រង​បួស​ធ្ងន់​នោះ​ផង​ដែរ​ ។​

ក្រោយ​ពី​កើតហេតុ​ភ្លាម​ជន​បង្ក​ នឹក​ស្មានថា​ ស្ត្រី​រង​គ្រោះ​ស្លាប់​ហើយ​ភ័យ​ខ្លាច​ ក៏​ទៅ​ទាញ​កូនកាំបិត​ ដើម្បី​អារ​.​ក​សម្លាប់​ខ្លួន​ ក៏​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ទៅ​ទាន់​ ហើយ​ចាប់​ឃាត់​ មិន​ឱ្យធ្វើ​អត្តឃាត​នោះ​ទេ​ ។​ បន្ទាប់​មក​ ទាំង​ជន​បង្ក​ និង​ជន​រង​គ្រោះ​ទាំង​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ជីវិត​ នៅ​មន្ទីរពេទ្យ​ទាំងអស់​គ្នា​។​

​លោកស្នងការ​រង​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ និង​ជន​បង្ក​ទាំង​៣​នាក់​ត្រូវ​បាន​គ្រូពេទ្យ​ ជួយ​សង្គ្រោះ​ជីវិត​រួច​ហើយ​ ។​ ជន​បង្ក​ក្រោយ​ពី​ធូ​ស្បើយ​មុខរបួស​ សមត្ថកិច្ច​នឹង​នាំ​ខ្លួន​ យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ជាប់ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ៕​

IMG_6143 IMG_6148 IMG_6141 IMG_6149

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print