នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​៤​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​៧​កូន​ថង់

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​គ្រឿងញៀន​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ គ្រា​ដែល​កម្លាំង​នគរបាល​កំពុង​តែ​រិ​ត​បន្តឹង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ។​

IMG_6146

​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ខេត្ត​ បង្ក្រាប​ ជនសង្ស័យ​គ្រឿងញៀន​ខាងលើ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​កិច្ច​សម្របសម្រួល​ចុះ​បង្ក្រាប​ពី​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ។​ អនុវត្ត​កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្រុង​សិរី​សោភ័ណ​ និង​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ ។​ ជាមួយ​និង​ការ​ចុះ​បង្ក្រាប​ សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​សរុប​ចំនួន​៧​កូន​ថង់​ ស្មើ​និង​១.៩​ក្រាម​ និង​ដកហូត​បាន​ឧក​រណ៍​សម្ភារៈ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ ។​

​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ិ​ន​ដេ​ត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​មាន​១,​ឈ្មោះ​ អៀង​ ស៊ីវ​ណ្ណា​ ហៅ​ឆែប​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ២,​ស៊ិ​ន​បារាំង​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តូង​ផ្លូវ​ ឃុំ​គំរូ​ ស្រុក​ថ្មពួក​ ៣,​ឡាំ​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍​ ឃុំ​ភ្នំ​ដី​ ស្រុក​ភ្នំស្រុក​ និង​៤,​ វ៉ែន​ វិសាល​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​កណ្តាល​លិច​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ ។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ ឈាន​ដល់​ការ​បង្ក្រាប​បាន​ជនសង្ស័យ​បាន​សម្រេច​នៅ​ពេល​នេះ​ក្រោយ​ពី​កំណត់​មុខសញ្ញា​ជនសង្ស័យ​រយ​ច​ហើយ​។​ មុន​ដំបូង​សមត្ថកិច្ច​ បាន​ដាក់​កម្លាំង​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ ប្រើប្រាស់​កម្លាំង​ចំហរ​និង​សម្ងាត់​ ។​ បន្ទាប់​មក​សមត្ថកិច្ច​បានឃើញ​ជនសង្ស័យ​ឈ្មោះ​ អៀង​ ស៊ីវ​ណ្ណា​ ហៅ​ឆែប​ កំពុង​ធ្វើ​សកម្មភាព​ លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ផ្លូវ​លេខ​២​ ក្នុង​ក្រុង​សិរី​សោភ័ណ​ សមត្ថកិច្ច​បង្ក្រាប​បាន​ឈ្មោះ​ អៀង​ ស៊ីវ​ណ្ណា​ ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៣​កូន​ថង់​ ។​

សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​រូប​នេះ​ ហើយ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​ ស៊ិ​ន​ បារាំង​ នៅ​ស្រុក​ថ្មពួក​ ។​ នៅ​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ទៅ​បង្ក្រាប​បាន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ឈ្មោះ​ ស៊ិ​ន​ បារាំង​ នៅ​ស្រុក​ថ្មពួក​ និង​បក្ខពួក​២​នាក់​បន្ថែម​ទៀត​ ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ ៤​កូន​ថង់​ ។​

​លោក​វរសេនីយ៍ទោ​ ធិ​ន​ ស៊ិ​ន​ដេ​ត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ឈ្មោះ​ ស៊ិ​ន​ បារាំង​ ជា​មុខសញ្ញា​ លក់​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​នៅ​ស្រុក​ថ្មពួក​ ហើយ​ថែម​ទាំង​មាន​កូនចៅ​យក​បន្ត​មក​លក់​ចែកចាយ​ដល់​ ក្រុង​សិរី​សោភ័ណ​ទៀត​ផង​។​បច្ចុប្បន្ន​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៤​នាក់​រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប​ ។​ ចំណែក​បក្ខពួក​មេខ្លោង​ធំ​នៅ​ពីក្រោយ​ខ្នង​របស់​ជនសង្ស័យ​ទាំងនោះ​នៃ​ការ​ជួញដូរ​ថ្នាំ​ញៀន​ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ថែម​ទៀត​ ៕​

IMG_6145

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print