នាយ​ឧត្ត​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ដឹកនាំ​ប្រតិភូ​សួរសុខទុក្ខ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ ខេត្តព្រះវិហារ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

ចែករំលែក៖

​ខេត្តព្រះវិហារ​៖​ បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ខិតចូល​មក​ដល់​នា​ពេល​ខាង​មុខ​ និង​មិន​អាច​មើល​រំលង​នូវ​វីរភាព​ដ៏​អង់អាច​ ការពារ​បូរណភាព​ទឹកដី​នៅ​តាម​ព្រំដែន​របស់​កងកម្លាំង​នគរបាល​ ។

talem (3)

កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​តុលា​ ឆ្នាំ​២០១៥​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​, នាយ​ឧត្តម​សេនី​យ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​កង​ខេមរៈភូមិន្ទ,  នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ និង​នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ​៤​ និង​ភូមិភាគ​៥​ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ចុះ​សួរសុខទុក្ខ​ និង​ពាំនាំ​នូវ​អំណោយ​ជា​ច្រើន​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​នគរ​បាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤​ ដែល​ស្ថិត​នៅ​ភូមិ​ចំបក់​សែន​ជ័យ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ ព្រះ​វិហារ​។​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​អមដំណើរ​ពី​សំណាក់​ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន​នគរ​បាល​ព្រំដែន​គោក​ មេបញ្ជាការ​រង​ទិស​ភូមិភាគ​ទាំង​៥​ ស្នងការ​-​ស្នងការ​រង​នគរបាល​ខេត្ត​ជាប់​ព្រំ​ ដែន​ និង​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ​។​

​មាន​ប្រសាសន៍​ទៅ​កាន់​កងកម្លាំង​នគរបាល​ជាតិ​ដែល​មាន​វត្តមាន​ក្នុង​ឱ​កាស​នោះ​ នាយ​ ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​បាន​ពាំនាំ​នូវ​ក្តី​នឹករលឹក​​និង​សាកសួរ​សុខទុក្ខ​ផង​ដែរ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ ជា​ពិសេស​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​ក្នុង​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខែ្ម​រ ​។​

​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​ក្រើនរំលឹក​ដល់​កង​កម្លាំង​នគរបាល​ជាតិ​ទាំងអស់​ស្តី​ពី​ការ​ហ្វឹកហ្វឺន​ហាត់រៀន​សូត្រ​នៅ​នឹង​កន្លែង​ ហើយ​ជាមួយ​គ្នា​ នេះ​ផង​ដែរ​ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​ក៏​បាន​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​នគរបាល​ពិការ​ នគរបាល​និវត្ត​ភាព​ និង​ក្រុម​គ្រួសារ​នគរបាល​ពលី​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​ ។​

​បន្ទាប់​ពី​​សំណេះសំណាល​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរ​បា​ល​ជាតិ​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កងកម្លាំង​នគរបាល​១៥០០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំ​ នួន​១០០.០០០​រៀល​ គ្រួសារ​ពលី​ និង​ពិការ​៣០​គ្រួសារ​ ដោយ​១​គ្រួសារ​ទទួល​បាន​ថវិកា​ចំនួន​១.០​ ០០.០០០​រៀល​ និវត្តន៍​ជន​១៥​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​១០០.០០០​រៀល​ រួម​និង​សំភារៈ​ ភេសជ្ជៈ​ និង​ស្បៀង​មួយ​ចំនួន​ទៀត​រួម​មាន​៖​ អង្ករ​៥​តោន​ ស្រា​បៀរ​៥០០​កេស​ ទឹកដោះគោ​២០​កេស​ សាប៊ូ​២០​កេស​ ឆ្នាំង​សាក​ថ្ម​វិទ្យុទាក់ទង​២៥០​កំ​ប្លេ​រ​ សម្ភារ​ប្រើប្រាស់​ក​សិ​ កម្ម​ចំនួន​១១​មុខ​ និង​នំអន្សម​ចំនួន​២០០០​នំ​ផង​ដែរ​ ៕​

talem (1)talem (2)talem

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print