អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនឧកញ៉ា សុខ ហេង និងកូនចៅពីរនាក់មកតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ឧកញ៉ាសុខ ហេង និង កូនចៅពីរនាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងក្លែងឯកសារ​យកដីគេ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ជនសង្ស័យទាំង៣នាក់ រួមមាន ឧកញ៉ា សុខ ហេង អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨WF ផ្លូវបេតុងច្រកទី៥ ភូមិទួល​គោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់​ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនបញ្ជូនមកតុលាការនេះ ក្រោយពីឧកញ៉ា សុខ ហេង និងបក្ខពួកប្រមាណ៦នាក់ផ្សេងទៀត ខណៈកំពុងធ្វើសកម្មភាពបោះបង្គោល រំលោភដីរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ស្រាប់តែមានការលេចមុខមេភូមិ និងអនុភូមិជិត១០នាក់ មកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដាក់បន្ទុកបន្ថែម និងស្រាវជ្រាវបន្ដទៀត៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print