ចោរកាច់កម៉ូតូ២នាក់មិនបានសម្រេចរួចដកកាំភ្លើងគំរាមបាញ់គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ក្រុមចោរកាច់ករម៉ូតូយ៉ាងសកម្ម២នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមមិនស្គាល់ម៉ាកជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងបំរ៉ុងជិះចេញត្រូវម្ចាស់ឃើញទាន់ស្រែកឆោរឡោធ្វើឱ្យជនសង្ស័យភ័យយកមិនបានសម្រេចរត់ឡើងជិះម៉ូតូបក្សពួកដែលឈប់ចាំ ហើយម្ចាស់រត់ដេញតាមដកកាំភ្លើងគំរាមបាញ់។ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២:៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅចំណុចតូបលក់ចាប់ហួយតាមបណ្តោយផ្លូវទន្លេមេគង្គ ភូមិទី២ សង្កាត់-ខណ្ឌជ្រោយចង្វា។​

ម៉ូតូដែលក្រុមចោរកាច់កយកមិនបានសម្រេចម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FB-6271 ម្ចាស់ម៉ូតូមានឈ្មោះម៉ាត់ កទៀត (ខ្មែរឥស្លាម) អាយុ៣៥ឆ្នាំមានមុខរបរលក់ដូរមានទីលំនៅកើតហេតុខាងលើ។​

ប្រភពព័ត៌មានពីស្ត្រីម្ចាស់ម៉ូតូរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុប្តីរបស់គាត់បានយកម៉ូតូទៅទុកនៅជិត តូបលក់ដូររួចបានចាក់សោរករត្រឹមត្រូវ តែមិនបានបិតឡុកសន្ទះសោរទេ រួចហើយប្តីគាត់បានទៅថ្វាយបង្គុមនៅក្នុងវិហាចាមនៅក្បែរនោះហើយរូបគាត់ជាប់រវល់អង្គុយលក់ដូរក្នុងតូប។​

បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ស្លៀកខោអាវស៊ីវិលនិងពាក់មួកសុវត្តិភាពទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅមិនចាំស្លាកលេខមកឈប់នៅក្បែរតូបរបស់គាត់លក់អីវ៉ាន់ចាប ហួយហើយជនសង្ស័យម្នាក់ដែលនៅខាងក្រោយបានដើរសំដៅទៅជិតម៉ូតូរបស់គាត់រួចបានឡើងជិះពីលើធ្វើសកម្មភាពកាត់កម៉ូតូបានសម្រេចបញ្ឆេះបំរ៉ុងជិះតែត្រូវបានរូបគាត់ និងអ្នកជិតខាងឃើញទាន់ស្រែកឆោរឡោបង្កឱ្យមានការណ៍ភ្ញាក់ផ្អើញធ្វើឱ្យរូបគេភិតភ័យចុះរត់ទៅឡើងជិះម៉ូតូដែលបក្សពួកគេកំពុងបញ្ឆេះចាំហើយពេលនោះម្ចាស់ និងអ្នកជិតខាងបានរត់ដេញតាមស្រាប់តែពួកគេដកកាំភ្លើងខ្លីមួយដើមពីចង្កេះមិនស្គាល់ម៉ាកគំរាមបាញ់រួចពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។​

គួរបញ្ចាក់ថាកន្លងមកនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារករណីកាច់កម៉ូតូស្ទើរាងរាល់ថ្ងៃហើយពួកគេធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចតែរហូតដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print