អត់ចេះបើករថយន្តម៉េចក៏ហ៊ានកាន់ចង្កូត បុករះមនុស្ស កំពុងអង្គុយលេងមុខផ្ទះរបួសធ្ងន់និងស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ សង្ស័យស្រវឹង នារីម្នាក់និយាយថាអត់ចេះបើករថយន្តបែរជាមកកាន់ចង្កូតបង្កគ្រោះថ្នាក់មកបុកមនុស្ស៤នាក់កំពុងអង្គុយលេងនៅមុខផ្ទះបណ្តាលអោយរបួសធ្ងន់ម្នាក់ និង៣នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៧ និង៤០នាទីនៅចំណុចភូមិ ភូមធំ ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បង្កឡើងដោយរថយន្តបើកលើផ្លូវលំភូមិ ជ្រុលចង្កូតបុកមនុស្សអង្គុយលើគ្រែបណ្ដាលអោយរបួសមនុស្ស៥នាក់ ធ្ងន់ម្នាក់ សរុសខូចខាត រថយន្តបង្ក ១គ្រឿង តឹចតួច នឹងសំភារះរបស់ជនរងគ្រោះតឹចតួច។

រថយន្តបង្កហេតុម៉ាកLEXUS300ពណ៏ខ្មៅពាក់ផ្លាក លេខភ្នំពេញ2L 4626 បានធ្វើដំណើរចេញពី កើតថ្នល់ជាតិN1 ឆ្លងចូលផ្លូវលំ ស្ថិតក្នុងភូមិភូមិធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បើកបរដោយឈ្មោះ អូន ស្រីដា ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រូចឃុំ.ជាងដែកស្រុកកំពង់ត្របែកខេត្ត.ព្រៃវែង។

មធ្យោបាយនឹងអ្នកបើកបររថយន្តបង្កយកមក និងឃាត់
ខ្លួនទុកនៅអធិការដ្ឋាន ដើម្បីកសាងសំនុំរឿងតាមនីតិ វិធី។ ចំណែកជនរងគ្រោះត្រូវបាន.បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print