នារីម្នាក់ស្រវឹងបើករថយន្តបុកគេហើយរត់មកបុករថយន្ត២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ 

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ស្រវឹងស្រាជាខ្លាំង បានបើករថយន្តកូរ៉ូឡាទៅបុករថយន្ត២គ្រឿងដែលកំពុងបើកបញ្ច្រាស់គ្នា បណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ ខណៈពេលដែរនារីរូបនោះបើករថយន្តបុកគេរត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ143 កែងនិងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។

តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តកាមរីហាយព្រីក ស៊េរីថ្មី ពណ៌ស មិនពាក់ស្លាកលេខដែលបើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវ143 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម និងមានរថយន្តមួយគ្រឿងទៀតម៉ាក SONATA ពណ៌ទឹកប្រាក់ចាស់ ពាក់ស្លាកលេខភ្នំពេញ 2AF – 4787 បើកបរដោយបុរសម្នាក់ធ្វើដំណើទិសដៅបញ្ច្រាស់ជាមួយរថយន្ត កាមរីហាយព្រីក ខណៈពេលនោះក៏ស្រាប់តែមានរថយន្តបង្កម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-0566 ដែលបើកដោយនារីម្នាក់ស្រវឹងស្រា ធ្វើដំណើតាមបណ្ដោយផ្លូវ២៧៨ ទិសដៅពីកើតទៅលិច (កែងគ្នា)​ក្នុងល្បឿនយ៉ាងលឿន ហើយមកបុករថយន្តSONATA និងរថយន្តកាមរីហាយព្រីកចំពីចហៀងពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះដល់មនុស្សណាម្នាក់ឡើយ ។

បើយោងតាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នារីម្នាក់ដែលស្រវឹងស្រាបើករថយន្តបង្កម៉ាកកូរ៉ូឡានោះ បានបើកបុករថយន្តគេនៅស្ទុបពេទ្យចិន ហើយក៏បើករត់ទាំងសភាពស្រវឹងយ៉ាងលឿន មកបុករថយន្ត២គ្រឿងខាងលើបណ្ដាលឲ្យរងការខូចខាតតែម្ដង ។

ក្រោយពេលកើតហេតុ នារីម្នាក់ដែលបើករថយន្តបង្ក បានចុះពីលើរថយន្តហើយព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍អូឡាំពិច ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកជំនាញចរាចរណ៍ បានធ្វើការវាស់វែងយករករថយន្តបង្កនិងរថយន្តរងគ្រោះ ទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print