ខេត្តកំពង់ចាមៈ នៅថ្ងៃទី២៣ ខែគ្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី ក្រោយទទូលបានពត៌មានពីប្រជាពលរដ្ឋ ខ្ញុំឧត្តមសេនីយ៏ត្រី ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់បញ្ជាអោយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ត្រីថាញ់ សុខវុន នាយការិយាល័យ សហការជាមួយអធិការដ្ឋាន-ប៉ុស្តិរដ្ឋបាល និងអាជ្ញាធមូលដ្ឋាន ចុះធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់(លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជាលទ្ឋផលយើងបង្រ្កាបឃាត់ខ្លួនបាន02នាក់គឺ:
1-ឈ្មោះ នីម ញ៉ ស/62 2-ឈ្មោះ សៅ សាយ ស/65 (ទាំង2នាក់មានទីលំនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម) និង ដកហូតវត្ថុតាងរួមមាន:
-ទូរសព្ទ័ដៃ04គ្រឿង
-ម៉ាស៊ិនគឺតលេខ01
-សៀវភៅកត់លេខឆ្នោត02ក្បាល
-ប្រាក់ចំនួន545000រៀល
-ក្រដាស់កាបោន02សន្លឹក -ក្រដាស់តារាងកត់លេខឆ្នោត 27សន្លឹក -ប៊ិចចំនួន02ដើម និងប្រដាប់កឹប01 ដោយមានការឯកភាពពីលោក ហួត វុទ្ឋី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងចាម ជនសង្សយ័និងវត្ថុតាង បាននាំមកស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕ វណ្ណៈ