ឈ្នួល​បម្រើ​ក្រីក្រ​ម្នាក់​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជិត​មួយ​ខួប​ រង​របួស​ប្រដាប់​ភេទ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ ៖ ឈ្នួល​បម្រើ​ក្រីក្រ​ម្នាក់​ ធ្វេសប្រហែស​បណ្តាល​ឲ្យ​ក្មេង​ស្រី​អាយុ​ជិត​មួយ​ខួប​ រងរបួស​ប្រដាប់​ភេទ​ ត្រូវ​បានលោក​ សាយ​ សារុន​ ​​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​មានជ័យ​ ថ្លែង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ នេះ​ ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ស្ត្រី​រូប​នេះ​ត្រូវបាន​លោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​”បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា​”តាម​មាត្រា​២៣៦នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ ដឹង​រឿង​នេះ​ច្បាស់​អះអាងថា​ ស្ត្រី​រូប​នេះ​គ្មាន​ចេតនា​ទេ​ ក្នុង​ការ​ធ្វើ​ឲ្យ​ក្មេង​ស្រី​រងរបួស​បែប​នេះ​ទេ​ ហើយ​ដោយសារ​តែ​ដើម​បណ្តឹង​ មិន​ព្រម​បញ្ចប់​រឿង​ ទើប​នគរបាល​បញ្ជូន​ស្ត្រី​រូប​នេះ​មក​ដើម្បី​ចាត់ការតាម​តាម​ច្បាប់​ ។​ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ដំបូង​លេចឮ​ព័ត៌មាន​ថា​ ស្ត្រី​រូប​នេះ​ នឹង​ត្រូវ​ចៅក្រម​ស៊ើបសួរ​ មាន​ក្តី​សណ្តោស​ប្រណី​ មិន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ព្រោះ​ស្ត្រី​រូប​នេះ​ ក្រីក្រ​និង​មាន​កូនច្រើន​​ក្នុង​បន្ទុក​ តែ​ទីបំផុត​ស្ត្រី​រូប​នេះ​ ត្រូវ​ជាប់​ពន្ធនាគារ​ទាល់​តែ​បាន​ ។

ហេតុការណ៍​នេះ កើតឡើងកាលពី​ព្រឹក​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុច​ភូមិ​ឫស្សី​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នៅ​ដំណាក់កាល​សមត្ថកិច្ច​ ស្ត្រី​ឈ្មោះ​ តូ ចាន់ណា​ សារភាពថា​ ខ្លួនគ្មានចេតនាធ្វើឲ្យក្មេងស្រីតូចរងគ្រោះរងរបួសបែបនេះនោះទេ ដោយមុនដំបូងឡើយ ខ្លួនបានមើលថែក្មេងស្រីឲ្យដេកនៅក្នុងអង្រឹង តែខណៈនោះក្មេងស្រីរងគ្រោះបានបត់ជើងធំដាក់អង្រឹងប្រឡាក់ខ្លួន ទើបគាត់លើកក្មេងរងគ្រោះមកបន្ទប់ទឹក ងូតទឹកលាងសម្អាតជាមួយនឹងសាប៊ូ ខណៈនោះស្រាប់តែគាត់រអិលដួល ក៏បណ្តាលឲ្យដៃរបស់គាត់ដែលកំពុងកាន់លាង ជ្រុលលូកចូលប្រដាប់ភេទក្មេងរងគ្រោះបណ្តាលឲ្យមុតនឹងក្រចកដៃរបស់គាត់ ទើបមានឈាមហូរបែបនេះ។ តែភ្លាមៗគាត់មិនហ៊ានប្រាប់ឪពុកម្តាយក្មេងនោះទេ ព្រោះខ្លាចគេខឹងរករឿងគាត់ ទើបគាត់ព្យាយាមលាក់និង​ទូរស័ព្ទ​ហៅឲ្យមកយកកូន បែបនេះ។ចំណែកប្តីគាត់មិនបានដឹងរឿងអ្វីនោះទេ៕​ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print