ខេត្តស្ទឹងត្រែង ៖ ទីតាំងផ្ទះស្ទុបឈើកែច្នៃមួយកន្លែង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការ ជាមួយកម្លាំង នគរបាលសេដ្ឋកិច្ចនៃស្នងការខេត្ត ដឹកនាំដោយព្រះរាជ្ញារងអមសាលាតំបូងខេត្ត លោកគឹម ហ៊ុងសាន នៅចំណុចផ្ទះមួយកន្លែងមានចំការក្រូច ទល់មុខចំការចន្ទី ខាងត្បូងវរៈសេនាធំកាំភ្លើងធំចម្ងាយប្រហែល100ម៉ែត្រ ស្ឋិតក្នុងភូមិរាជា នុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពីរវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្តដាឆ្នាំ២០១៧ ទើបធ្វើការដឹកជញ្ចូន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះស្ទុបឈើចំណុចខាងលើនោះម្ចាស់បានទុកចោលយូហើយ ក្រោយមកទើបតែមានជនជាតិវៀតណាម មកជួលដាក់ឈើកែឆ្នៃរួចដាក់រថយន្តដឹកចេញនៅពេលយប់យកទៅលក់នៅប្រទេសរបស់ខ្លួន ក្រោយមកទើប បែកធ្លាយដល់សមត្ថកិច្ចចុះហ៊ុំព័ទ្ធផ្ទះ លុះព្រឹកឡើងទើបធ្វើការដឹកជញ្ចូនតែម្តង ប្រភពដដែលបានបន្តទៀតថា ផ្ទះធ្វើទុកចោលយូហើយ ហើយដាក់ស្លាកជួលចំណែកម្ចាស់នៅភ្នំពេញ ពីរមុនម្ចាស់បានជួលឲ្យចាមទិញគោនឹងលក់គោ។
ជុំវិញរឿងនេះលោកគឹម ហ៊ុងសាន ព្រះរាជ្ញារងអមសាលាតំបូងខេត្ត បានឲ្យដឹងថា ក្រោយការបង្ក្រាបទីតាំងផ្ទះ លួចស្ទុបឈើកែឆ្នៃខុសច្បាប់ ខាងលើនឹងម៉ាស៊ីនជ្រៀកកែឆ្នៃឈើត្រូវបានដកហូតនឹងដឹកជញ្ចូនយកមករក្សាទុក នៅរដ្ឋបាលព្រៃឈើខេត្ត ចំណែកផ្ទះដែលលក្ខឈើកែឆ្នៃសំរាបដឹកជញ្ចូនបន្តទៅលក់នៅប្រជិតខាងនោះ ត្រូវបិតទ្វារហាមមិនឲ្យធ្វើសកម្មភាពបន្តទៀតឬចេញចូលបានទេ លុះត្រាមានម្ចាស់ចេញមុខមកដោះស្រាយឬធ្វើការផាកពិន័យ ទៅតាមច្បាប់។
គួររំលឹកថា កាបង្ក្រាបទីតាំងស្តុកឈើកែឆ្នៃខាងលើគ្រាន់តែគៀងត្រីឲ្យចូលលបតែប៉ុណ្ណោះ ព្រោះអីសកម្មភាពឈ្មួញ លួចលក្ខដឹកជញ្ចូន ឈើតាមម៉ូតូរថយន្តបង្កប់ភ្ញាវចេញពីរស្រុកសៀមប៉ាង យ៉ាងអណាធិប្បតេយ្យសមត្ថកិច្ចហាក់ធ្វើមិនដឹងមើលមិនឃើញ ហើយការដឹកយកលក្ខទុកកែឆ្នៃក្រប់ជ្រកល្ហក នឹងចូលរោងសិប្បកម្មនានា ក្នុងខេត្តរួចពេល យប់ឈ្មួញទាំងនោះធ្វើសកម្មភាព យករថយន្តដឹកជញ្ចូនបន្តចេញទៅលក់ចែកចាយតាមបណ្តាខេត្ត ជាពិសេសប្រទេសវៀតណាមយ៉ាងរលូន គ្មានសមត្ថកិច្ចណាបង្រាបនោះទេ បានត្រឹមតែរកចំណូលចូលហោប៉ៅរៀងៗខ្លួនតែប៉ុណ្ណោះ ពេលខ្លះមានសមត្ថកិច្ចឬជំនាញអ្នកមើលផ្លូវឲ្យឈ្មួញទាំងនោះទៀតផង ខ្លាចអ្នកសារព៍ត៌មានយើងតាមប្រម៉ាញ់៕ មាស សុផាត