ខ្ញុង ត្រៀម​ឡើង​ផ្ទះ​ថ្មីថ្លៃជិត១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖  តារា​​កំប្លែង​​ស្រី​​ល្បី​​ឈ្មោះ​​ អ្នកនាង ស្រេង សុកាន់ដា ហៅ​ខ្ញុង បាន​នឹង​អញ្ជើញ​ភ្ញៀវ​មិន​តិច​ជាង​១ពាន់​នាក់​ទេ ដើម្បី​ចូល​រួម​​ពិ​ធី​ឡើង​ផ្ទះ​ថ្មីរ​បស់​នាង​នៅ​ចុង​ខែ​នេះ។​ផ្ទះថ្មីដែលនាងទើបទិញនេះមានតម្លៃប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក។

បន្ទាប់ពី​ប្រគល់​ផ្ទះ​នៅ​បុរី​ពិភព​ថ្មី ឬស្សី​កែវ​​ទៅ​ឲ្យ​បង​ស្រី​ធម៌​វិញ​អស់​ជា​ច្រើន​ខែ​ ខ្ញុង​បាន​ចេញ​ទៅ​រស់​នៅ​ផ្ទះ​ជួល​មួយ​រយៈ​ជា​មួយ​កូន​ប្រុស ប៉ុន្តែ​ពេល​នេះ​នាង​បាន​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​បាន​ហើយ ដែល​នឹង​រៀប​ចំ​ពិធី​ឡើង​ផ្ទះ​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​៣​០​ខែ​កក្កដា​នេះ​។

ទោះជាយ៉ាងណាគេនៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​តារា​ស្រី​រូប​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ ប្រភព​ពី​អ្នក​សិល្បៈ​ដែល​ស្និទ​នឹង​នាង​លើក​ឡើង​ថា​ កម្ម​វិធី​ឡើង​ផ្ទះតារា​​កំប្លែង​​ប្រចាំ​ទូរ​ទស្សន៍​ ​CTN​ខាង​លើ នឹង​ត្រូវ​ធ្វើ​នៅ​ផ្ទះ​នាង​ផ្ទាល់​នា​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌព្រែក​ភ្នៅ ដែល​ផ្ទះនា​ង​មាន​តម្លៃ​មិន​ក្រោម​១សែន​ដុល្លារ​អា​មេ​រិក​ទេ។ ប្រភព​បន្ត​ថា​តម្លៃផ្ទះនេះសមល្មមនឹងសមត្ថភាបរបស់តារាស្រីរូបនេះដែលមានប្រភពចំណូលច្រើន ក្នុងចំណោមតារាកំប្លែងរួមក្រុមឯទៀត។ ភ្ញៀវ​នាង​ភាគ​ច្រើន​ជា​អ្នក​ជំនួញ និង​អ្នក​សិល្បៈដែលនាងបាន​ស្គាល់  ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print