លោក Sun Zhengcaiត្រូវបានគេដឹងថាជាមេបក្សកុម្មុយនីស្តនៃទីក្រុងដ៏សំខាន់មួយប្រចំានៅឆុងឈីង ប្រទេសចិន ហើយលោកជាបុគ្គលដែលមានភាពលេចធ្លោជាងគេបំផុតនៅក្នុងតំណែង ជាប្រធានាធិបតីចិន នាពេលអនាគតជំនួសតំណែងលោកស៊ីជីងពីង ។ ប៉ុន្តែនៅពេលនេះលោករងការស៊ើបអង្គេត ពាក់ព័ន្ធនិងអំពើពុក រលួយ។
ហេតុការខាងលើនឹងធ្វើឲ្យដំណើរឈានទៅរកតំណែងប្រធានាធិបតីរបស់លោកត្រូវស្រពិចស្រពិល ដោយសារតែបញ្ហាផ្សេង។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត័មាន ឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ថា ក្រុមអាជ្ញាធរចិនបានអះអាងថា ពួកគេកំពុងធ្វើការស៊ើបអង្កេត ទៅលើអ្នកនយោបាយជាន់ខ្ពស់ ម្នាក់ ដែលត្រូវបានគេសម្លឹង ឃើញថា រូបគាត់ជាបេក្ខភាពមួយរូប ដែលលេចធ្លោក្នុង នាមជាអ្នកដឹកនាំកំពូល ។
កាលពីខែមុន មេដឹកនាំរូបនេះ ត្រូវបានដកចេញពីតំណែងទាំងតក់ក្រហល់បំផុត ហើយគេបានដឹងថា គាត់ជាអ្នកបូកសរុបការងារ ដ៏ឈ្លាសវៃសម្រាប់ជួយដល់គណៈកម្មាធិការ ដែលជាសមាជិកភាពចំនួន៧រូប សម្រាប់គ្រប់ គ្រងការនៅក្នុងប្រទេសចិន ។
បច្ចុប្បន្ននេះ អង្គភាពប្រឆាំងនឹងអំពើពុករលួយចិន បាននិយាយថា អង្គភាពកំពុងតែធ្វើការ ស៊ើបអង្កេតលើ រូបលោក ទៅលើការរំលោភ បំពាន់មួយ ចំពោះការដាក់ពិន័យដ៏ធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរតំណែង របស់អ្នកនយោបាយរូបនេះ គឺបានធ្វើឡើងនៅមុនកិច្ច ប្រជុំបក្សកុម្មុយនីស្ត ដែលត្រៀមធ្វើនារដូវស្លឹកឈើជ្រុះ ៕