ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលឃើញភ្លើង និងផ្សែងខ្មួលខ្មាញ់ចេញពីទីតាំងសិប្បកម្មផលិតពូកមួយកន្លែង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសិប្បកម្មផលិតពូកមួយកន្លែងក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនរថយន្ត៣គ្រឿងទៅបាញ់ទឹកពន្លត់ភ្លើងទើបអាចគ្រប់គ្រងស្ថានការបាន ។
សាក្សីនិយាយថា ហេតុការណ៍នេះបង្កឡើងដោយកម្មករសិប្បកម្មផលិតពូក បានដុតកម្ទេចពូកចោល ហើយបណ្តាលឲ្យរាលឆេះសន្ធោរសន្ធៅតែម្តង ។ ទោះបែបណា ករណីនេះមិនរាលដាលទ្រង់ទ្រាយធំរហូតដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាង ឬបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ សំណូមពរអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលទីតាំងសិប្បកម្មផលិតពូកខាងលើនេះផង ពីព្រោះវាបាននិងកំពុងបង្កឲ្យប៉ះពាល់ផ្នែកសុខភាពរាល់ថ្ងៃ ដោយសារតែធុំក្លិនពូកឈ្លកដង្ហើមពួកគាត់ ៕ សណ្តោស