អាមេរិកមិនសប្បាយចិត្តពេលទួរគីទិញមីស៊ីលS-400ពីរុស្ស៊ី

ចែករំលែក៖

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកលោក Jeff Davis បានស្នើដល់ទួរគីធ្វើការបកស្រាយពីគម្រោងទិញកាំជ្រួចមីស៊ីល S-400ពីរុស្ស៊ី។

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីលោក Davis បានបញ្ជាក់ថា«ទួរគីជាប្រទេសសមាជិកអង្គការណាតូ ហើយ ច្បាប់មូលដ្ឋាននៅក្នុងទំនាក់ទំនងណាតូ គឺសហការគ្នាលើវិស័យអាវុធ»។ ដូច្នេះទួរគីត្រូវតែបកស្រាយឲ្យបានច្បាស់ពីការ ទិញប្រព័ន្ធមីស៊ីលការពារពីរុស្ស៊ី។

ឆ្លើយតបទៅនឹងការប្រកាសខាងលើ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា លោកមិនឃើញពីមូលហេតុដែលអាមេរិកត្រូវបារម្ភពីការ ទិញមីស៊ីល S-400 របស់រុស្ស៊ីនោះឡើយ។

ប្រធានាធិបតីទួរគីបានបញ្ជាក់នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងអង់ការ៉ាថា«ហេតុអ្វីត្រូវព្រួយបារម្ភ? ប្រទេសទាំងអស់គឺមានសិទ្ធិក្នុងការធានាសន្តិសុខរបស់ ខ្លួន»។

កន្លងមកសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៣ ខែកក្កដា បានផ្សាយថា ទួរគី បានកុម៉្មង់ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយឆ្ងាយពីរុស្ស៊ី S-400 មានតម្លៃដល់ទៅ២,៥ពាន់លាន ដុល្លារ ។

មីស៊ីល S-400 ជាប្រព័ន្ធមីស៊ីលការពារដ៏ទំនើបរបស់រុស្ស៊ីជាការគំរាមកំហែងដល់អាមេរិក និងណាតូ ហើយរុស្ស៊ីកំពុងតែ មានវិវាទជាមួយណាតូ និងអាមេរិក។ ការទិញមីស៊ីលនោះ មិនខុសអ្វីពីការបញ្ឈឺអាមេរិកនោះឡើយ នៅពេលដែលអាមេរិក បានខិតខំឡោមព័ទ្ធរុស្ស៊ី។ ក្នុងពេលជា មួយគ្នានេះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានព្រមានពីឧប សគ្គពេលទួរគីទិញមីស៊ីលពីរុស្ស៊ីនោះ។

មីស៊ីលការពារ S-400 ដែលណាតូឲ្យ រហស្សនាមថាជាមីស៊ីល(SA-21) ផលិតដោយក្រុមហ៊ុនឧស្សាហកម្មការពារជាតិ Almaz Antey អាចវាយប្រហារកម្ទេច គោលដៅនៅលើអាកាស ដូចជាយន្តហោះ ចម្បាំង មីស៊ីលឆ្លងទ្វីបមានចម្ងាយ៤០០ គីឡូម៉ែត្រ។ ប្រព័ន្ធS-400 នីមួយៗមាន តម្លៃប្រមាណ៤០០លានដុល្លារអាមេរិក៕ ម៉ែវ សាធី

...

862799 02/16/2011 An S-400 Triumf (NATO reporting name SA-21 Growler) air defense system prepared to be put into service at Russia’s state Kapustin Yar firing range. Valeriy Melnikov/Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print