នគរបាលស្រុកពញាឮចាប់ ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ​បង្រ្កាប​ចាប់ខ្លួន គ្រាដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាព កាលពីវេលាម៉ោង១៣ និង​៣០នាទី ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ម៉ក់ ហ្ស៊ើឌី ហៅហ៊ីង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ចាប់ហួយ មានទីលំនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១​កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿង ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀនដែលសមត្ថកិច្ចនគរបាលកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យ​កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ទើបសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវរហូតឈានដល់​បង្រ្កាបចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកពញាឮជនសង្ស័យបានសារភាពថា ថ្នាំញៀនខាង​លើនេះខ្លួនបានទទួលពីឈ្មោះ និត្យ ភេទប្រុស រស់នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុក​ពញាឮ ដើម្បីយកទៅលក់ ៕ ស្អាងជ័យ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print