អត់ការងារធ្វើបែជាធ្វើសកម្មភាពលួចកង់តំលៃជាង១០០ដុល្លាជិះរត់ត្រូវម្ចាស់គេឃើញទាន់ចាបវាយឡើងទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចយកកង់១គ្រឿងដែលមានតំលៃជាង១០០ដុល្លាជិះរត់គេចខ្លួនតែរត់មិនរួចត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយឡើងទ្រោមខ្លួនទើបយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២៦ខែកក្តដាឆ្នាំ២០១៧នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ស៊ូ ដារ័ត្ន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅជាមួយពួម្តុំត្រឡកបែក ក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោកនិងមានស្រុកកំណើតភភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ ចំណែកម្ចាស់កង់មានឈ្មោះ យាន ដារ៉ា ភេទប្រុសអាយុ១៤មុខរបរសិស្ស ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីជនរងគ្រោះជាម្ចាស់កង់បានអោយដឹងថានៅពេលកើតហេតុរូបគាត់បានដាក់កង់១គ្រឿងខាងលើនោះនៅមុខផ្ទះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យបានដរចុះដរឡើងតែពួកគាត់ស្មានថាមានគេមករកជួលបន្ទប់ស្នាក់នៅព្រោះឃើញជនសង្ស័យមានស្ពាយសាក់កាដូពីក្រោយផងនោះ។ភ្លាមនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកកង់នោះជិះចេញទៅហើយម្ចាស់ឃើញទាន់ក៍ឆោរឡោឡើងថាចោរៗហើយបានអ្នកជិតខាងនាំគ្នាជួយដេញចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើងទើបយកមកប្រគល់អោយប៉ូលីសប៉ុសិ៍កាកាបខណ្ឌពោធិ៍សែនជ័យប៉ុន្តែដោយសារកន្លែងកើតហេតុក្នុងទឹកដីខណ្ឌសែនសុខទើបប៉ូលីសប៉ុស្តិ៍កាកាបទាក់ទងទៅប៉ូលីសប៉ុស្តិ៍ទឹកថ្លាអោយមកយកទៅធ្វើការសាកសួវិញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់ខាងលើពិប្រាកដមែនព្រោះខ្លួនស្មានថាគេទុកចោល។ហើយម្យ៉ាងទៀតដោយសារតែខ្លួនគ្មានការងារពិតប្រាកដផងទើបបែកគំនិតលួចបែបនេះ៕
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕  តុង សីហា ⁠⁠⁠⁠

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print