ស្រី្តជនជាតិស៊ីរីម្នាក់ចូលទិញបារី៥កញ្ចប់បន្លំលួចលុយ៥០០ដុល្លារ ម្ចាស់ដឹងទាន់ឃាត់ខ្លួនឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញៈ ស្ត្រីវ័យចំណាស់ជនជាតិស៊ីរីម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម់ខ្លួន កាលពីវេលាម៉ោង៦ និង១០​នាទីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ ពាក់ព័ន្ធបន្លំលួចយកប្រាក់អ្នកដទៃចំនួន៥០០ដុល្លារអាមេរិក នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

អធិការរងនគរបាលខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង បានប្រប់ឲ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ អាល់យូសេហ្វ ហាស្នា អាយុ៦១ឆ្នាំ ជនជាតិស៊ីរី មុខរបរអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 002 -12-L 066803 ស្នាក់នៅសណ្ឋាគារមិនចាំយីហោ ម្តុំមាត់ទន្លេ ខណ្ឌដូនពេញ ។ រីឯជនរងគ្រោះឈ្មោះ លីម ប៉ុក ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅចំណុចកើតហេតុ ។

តាមជនរងគ្រោះបានឲ្យដឹងថា មុមពេលកើតហេតុ ស្រី្តជនជាតិស៊េរីខាងលើបានជិះម៉តូរ៉ឺម៉កទៅឈប់មុខផ្ទះជនរងគ្រោះលក់ចាបហួយ ហើយបាន ដើរចូលទៅទិញបារី៥កញ្ចប់ រួចហុចលុយក្រដាសប្រាក់១០០ដុល្លារសហរដ្ឋអាមេរិកឲ្យអាប់ ។ ភ្លាមនោះជនរងគ្រោះយក លុយរាយទៅអាប់ដោយរាប់ម្តងហើយម្តងទៀត ជាហេតុធ្វើឲ្យស្រី្តជនជាតិស៊េរីមានឱកាសបានបន្លំយកលុយអស់៥០០ដុល្លារតាមរយៈម្តងយកលុយក្រដាសប្រាក់ប៉ុននេះ ម្តងដូរយកក្រដាសប៉ុណ្ណោះធ្វើឲ្យជនរងគ្រោះវង្វេង។ ។ក្រោយមកជនរងគ្រោះកើតក្តីសង្ស័យក៏យកលុយក្នុងខ្ទាស់មករាប់ឡើងវិញស្រាប់តែឃើញបាត់លុយក្រដាស១០០ដុល្លារចំនួន៥សន្លឹក ក៏តាមឃាត់ខ្លួនស្រ្តីជនជាតិស៊ីរីម្នាក់ បញ្ជូនទៅនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមយកទៅសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print