បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវពស់ស្រកាចាស់ចឹកចំជើងខាងស្តាំបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរហើយត្រូវបានគេដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ខណៈជនរងគ្រោះដើរលើផ្លូវលំ។
ហេតុការណ៍ កើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃ៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះ រ៉េត សាម៉ុន អាយុ២៤ឆ្នាំរស់នៅតំបន់១ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរង្រ្គោះមកដល់ពេលនេះគេមិនទាន់ដឹងថាគ្រូពេទ្យបានជួយផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ។សូមបញ្ជាក់ថានេះជាករណីពស់ចឹកលើកទី២ នៅខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះ មានកុមារាម្នាក់អាយុ២ឆ្នាំរស់ក្នុងនៅស្រុក អូរជ្រៅ ក៏ត្រូវបានពស់ស្រកាចាស់ចឹកចំជើង បណ្តាលឱ្យរងរបួសធ្ងន់នោះផងដែរ ។ កុមាររងគ្រោះបន្ទាប់មកត្រូវបាន កម្លាំងនគរបាលស្រុកអូរជ្រៅ ដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ មកដល់ពេលនេះកុមារនរងគ្រោះត្រូវគេរាយការណ៍ឱ្យដឹងថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយនោះទេ ៕
ដោយ៖ សំវិច្ឆិកា