ពលរដ្ឋអាមេរិកមួយចំនួនធំព្រួយបារម្ភ យ៉ាងខ្លាំងពីការកើនឡើងនៃប្រើប្រាស់ កាំភ្លើងបាញ់សម្លាប់មនុស្សពាស់វាលពាស កាលពិសេសគឺនៅតាមសាលារៀន ។ ការបាញ់ប្រហារជាបន្ដបន្ទាប់ធ្វើឱ្យរដ្ឋា ភិបាលអាមេរិកចាំបាច់ត្រូវតែមានវិធានការណាមួយដើម្បីទប់ស្កាត់មិនអាចធ្វើ ព្រងើយទៀតនោះឡើយ។
ការបាញ់ប្រហារបណ្ដាលឱ្យមនុស្ស១០ នាក់ស្លាប់និង៧នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ ពីហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅក្នុងសាកលវិទ្យាល័យសហគមន៍ Umpqua ស្ថិតនៅជនបទ Roseburg រដ្ឋ Oregon សហរដ្ឋអាមេរិក ។
ប្រភពបានបន្ដថា ខ្មាន់កាំភ្លើងមាន អាយុ២០ឆ្នាំបានបើកការបាញ់ប្រហារនៅក្នុងថ្នាក់រៀនហើយមូលហេតុនៃការបាញ់ ប្រហារនេះសមត្ថកិច្ចនៅមិនទាន់កំណត់ ដឹងនៅឡើយដោយពេលនេះប៉ូលិសកំពុង បើកការស៊ើបអង្កេតទៅលើប្រព័ន្ធបណ្ដាញ ទំនាក់ទំនងសង្គមរបស់ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានគំរាមកំហែងនៅមុន ពេលមានការបាញ់ប្រហារនេះកើតឡើង ។
រដ្ឋាភិបាលអាមេរិកកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់កាំភ្លើងពាសវាលពាសកាលនៅអាមេរិកសម្លាប់ មនុស្សយ៉ាងច្រើនក្នុងមួយឆ្នាំៗ ។ ការ បាញ់ប្រហារបានក្លាយទៅជាក្ដីកង្វល់បំផុត នៅក្នុងសង្គមអាមេរិកក្នុងពេលដែលមានការបាញ់ប្រហារតែងតែកើតឡើងនៅក្នុងសាលារៀន រោងភាពយន្ដ និងទីតាំង យោធាធ្វើឱ្យអាមេរិកមានអារម្មណ៍មិន មានសុវត្ថិភាពឡើយទោះរស់នៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចខ្ពស់បំផុតលើពិភព លោក ។
ការបាញ់ប្រហារនាពេលកន្លងមកនៅអាមេរិកពិសេសការបាញ់ប្រហារទៅលើអ្នកសារព័ត៌មានពីររូបមកពីបណ្ដាញទូរ ទស្សន៍ CBS កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅក្នុងពេលដែលកំពុងសម្ភាសន៍ផ្សាយ ផ្ទាល់តាមកញ្ចក់ទូរទស្សន៍ធ្វើឱ្យពលរដ្ឋ អាមេរិកកាន់តែព្រួយបារម្ភខ្លាំង ។ សកម្ម ភាពខាងលើធ្វើឱ្យរដ្ឋាភិបាលអាមេរិកបានលើកឡើងវិញនូវច្បាប់គ្រប់គ្រងកាំភ្លើង ដែលស្នើដល់រដ្ឋាភិបាលត្រូវបានព្យួរចោល នៅក្នុងសភាអាមេរិកមិនបានអនុម័ត។
កាលពីខែកក្កដាកន្លងមកទីតាំងយោធា នៅទីក្រុង Chattanooga ស្ថិតនៅក្នុងរដ្ឋ Tennessee បានប្រែក្លាយជាចំណុចសំខាន់ ក្នុងការពិភាក្សាឥតឈប់ឈរក្រោយពេលដែល Mohammad Yousuf Abdula-zeez ជនជាតិអាមេរិកដើមកំណើតគុយ វ៉ែតបានបាញ់ប្រហារសម្លាប់ទាហានជើងទឹកវាយឡើងគោកអាមេរិក៤នាក់និង នាវិកម្នាក់។ ក្រៅពីនេះនៅមានការបាញ់ ប្រហារនៅរោងមហោស្រពបណ្ដាលឱ្យ មានអ្នកស្លាប់ម្នាក់និងរងរបួស៨នាក់ស្ថិតនៅក្នុងទីក្រុង Lafayette ក្នុងរដ្ឋ Loui-siana ។ នៅក្នុងពិធីជប់លៀង ក្រោយការ ប្រគំតន្ដ្រី XFest នៅទីក្រុង Modesto ភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ាពេលនោះជនជាតិអាមេរិកស្បែកខ្មៅម្នាក់់បានបាញ់ ប្រហារសម្លាប់មនុស្សម្នាក់និង៧នាក់ទៀត រងរបួស។
បើទោះបីមានហេតុផលជាច្រើនជំរុញឱ្យមានអំពើហិង្សាដោយកាំភ្លើងដូចជាការ ប្រកាន់ជាតិសាសន៍ ការសងសឹកគ្នា និង ជនល្មើសជាអ្នកមានជំងឺសរសៃប្រសាទ ។ល។ ហេតុការខាងលើបានឆ្លុះបញ្ជាក់ ការពិតមួយគួរឱ្យព្រួយបារម្ភដោយការ បាញ់ប្រហារដោយកាំភ្លើងនៅអាមេរិក នាពេលនេះហួសពីសមត្ថភាពគ្រប់គ្រង ហើយជនរងគ្រោះគឺជាពលរដ្ឋស្លូតត្រង់ មិនដឹងអី។ ទាំងនោះហើយបានធ្វើឱ្យមាន សំណួរជាច្រើនបានចោទសួរថា តើតួនាទី និងការទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនិង ក្រុមអ្នកបង្កើតច្បាប់ក្នុងការគ្រប់គ្រង កាំភ្លើងបែបណា?
គេអាចនិយាយបានថា ការបាញ់ ប្រហារនៅសាលាបឋមសិក្សា Sandy hook នៅទីក្រុង Newtown ក្នុងរដ្ឋ Conneticut បានសម្លាប់មនុស្ស២៦នាក់ ក្នុងនោះមានកុមារដល់ទៅ២០នាក់មានអាយុពី៦ដល់៨ឆ្នាំកាលពីខែធ្នូ ឆ្នាំ២០១២ ត្រូវបានចាត់ទុកថាជាការចាប់ផ្ដើមនៃការ កែទម្រង់ច្បាប់គ្រប់គ្រងសព្វាវុធស្នើឡើងដោយប្រធានាធិបតីអូបាម៉ា។ ប៉ុន្ដែមិន ត្រូវបានសភាអនុម័តនោះឡើយដោយ សារតែពលរដ្ឋអាមេរិកមួយចំនួនធំមិនយល់ព្រម ។ ការរក្សាទុកនិងប្រើប្រាស់ កាំភ្លើងបានក្លាយទៅជាប្រពៃណីមិនអាច ខ្វះបានសម្រាប់ពលរដ្ឋអាមេរិកក្នុងការ ការពារខ្លួនដែលកើតមានតាំងពីមុនទឹកដីអាមេរិកកើតមានម្ល៉េះ។ ទាំងនោះហើយ បានជាការប្រើប្រាស់កាំភ្លើងពិបាកក្នុងការគ្រប់គ្រង ។ កត្ដានេះហើយបានជាប្រធានា ធិបតីអាមេរិកចេញច្បាប់គ្រប់គ្រងកាំភ្លើង តឹងតែងទាំងការលក់និងការទិញត្រូវតែ មានប្រវត្ដិរូបច្បាស់លាស់។ លោក អូបា ម៉ាក៏បានចេញបញ្ជាឱ្យបិទទ្វារកន្លែងលក់កាំភ្លើងមួយចំនួនហើយហាមប្រាមដាក់ តាំងកាំភ្លើងលក់ឱ្យពលរដ្ឋគ្រប់រូបបាន ឃើញ។ ចំណែកអ្នកដែលមានច្បាប់ប្រើ ប្រាស់កាំភ្លើងត្រូវកំណត់ឱ្យមានគ្រាប់យ៉ាង ច្រើន១០គ្រាប់ហើយគ្រាប់នោះជាប្រភេទគ្រាប់មិនអាចបាញ់ទម្លុះអាវក្រោះការពារបាន ។
ប៉ុន្ដែច្បាប់គ្រប់គ្រងកាំភ្លើងរបស់ប្រធា នាធិបតីអូបាម៉ាបានប៉ះពាល់ដល់ផល ប្រយោជន៍របស់ពលរដ្ឋនិងមន្ដ្រីអាមេរិកមួយចំនួន ពិសេសនៅក្នុងក្រុមហ៊ុននិង ក្រសួងការពារជាតិដែលមានឥទ្ធិពល នាំមកនូវផលចំណេញជាច្រើនដល់ជាតិ ទាំងនោះហើយបានធ្វើឱ្យក្រុមហ៊ុនផលិតសព្វាវុធមិនអាចបោះបង់ចោលឡើយ ។ មិនត្រឹមតែប៉ុណ្ណោះក៏បានអូសទាញតំណាង រាស្ដ្រជាច្រើនពិសេសមកពីគណបក្ស សាធារណរដ្ឋឱ្យគាំទ្រដល់ការប្រើប្រាស់ កាំភ្លើងជាប្រពៃណីនោះទៀត ។ កន្លងមក លោកអូបាម៉ាក៏បានទទួលស្គាល់ថា មិន អាចជំរុញសភាអនុម័តច្បាប់ខាងលើបានឡើយ ។
តាមតួរលេខពលរដ្ឋអាមេរិកដែល ស្លាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម គិតចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកទល់ពេលនេះមិនដល់១០០នាក់ផង ។ ចំណែកពលរដ្ឋអាមាមេរិកដែលស្លាប់ដោយ សារតែការបាញ់ប្រហារពីពលរដ្ឋខ្លួនឯង ផ្ទាល់មានរាប់ពាន់នាក់។ចំពោះស្ថានភាពខាងលើរដ្ឋាភិបាលអាមេរិកបានខិតខំជំរុញអនុម័តច្បាប់ប្រើប្រាស់កាំភ្លើងបើទោះបីភាគរយនៃការទទួលជោគជ័យមានតិច ក៏ដោយ ។
ពលរដ្ឋអាមេរិកមាន៣១៥លាននាក់ ប៉ុន្ដែមានកាំភ្លើងរហូតដល់ទៅ៣១០លានគ្រឿងត្រូវបានប្រើប្រាស់នៅក្នុងសង្គម អាមេរិកដោយគ្មានការត្រួតពិនិត្យបានត្រឹម ត្រូវនោះឡើយ ។ បើគិតតាមចំនួន កាំភ្លើងនិងពលរដ្ឋអាមេរិកដែលគ្រប់ អាយុអាចប្រើប្រាស់កាំភ្លើងបានគឺម្នាក់ អាចមានកាំភ្លើងប្រើប្រាស់ដល់ទៅ២ដើម។ទាំងនោះហើយក្រុមអ្នកបង្កើតច្បាប់អាមេរិកត្រូវតែមានការទទួលខុសនិងមានវិធាន ការទប់ស្កាត់ដើម្បីគ្រប់គ្រងកាំភ្លើងឱ្យបានល្អបំផុតចៀសវាងសម្លាប់មនុស្សស្លូត ត្រងរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ពិសេសគឺ ស្ដ្រីនិងកុមារដែលជាជនរងគ្រោះធំជាងគេនៅក្នុងអំពើហិង្សាពាក់ព័ន្ធកាំភ្លើង។
នៅពេលនេះពលរដ្ឋអាមេរិកមិនសូវ ព្រួយបារម្ភពីការវាយប្រហារភេរវកម្ម នោះឡើយដោយក្រុមភេរវកម្មត្រូវបាន ការពារតឹងតែងពីក្រុមសន្ដិសុខ ចំណែក ការបាញ់ប្រហារពីជនជាតិអាមេរិកផ្ទាល់ ពិបាកក្នុងការការពារខ្លាំងណាស់ ។ ទាំង នោះហើយបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីពលរដ្ឋក៏ដូចជារដ្ឋាភិបាលអាមេរិក។ ប៉ុន្ដែការព្រួយបារម្ភនោះមិនត្រូវបានដោះ ស្រាយឱ្យប្រសើរនោះឡើយ ដោយសារ អ្នកបង្កើតច្បាប់មួយចំនួនមិនយល់ព្រមឱ្យមានច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។
តាមតួលេខពលរដ្ឋអាមេរិកបានប្រើ ប្រាស់កាំភ្លើងច្រើនជាងគេបំផុតនៅលើ ពិភពលោកហើយអាមេរិកក៏មានពលរដ្ឋស្លាប់ជាច្រើនដោយសារតែកាំភ្លើងច្រើនជាងគេផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី