ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសេដ្ឋកិច្ច និងពលករខ្មែរឆ្លងដែនខុសច្បាប់នៅតែកើតមានហើយកំពុងប្រឈមនឹងការអនុវត្តច្បាប់ថ្មីរបស់ប្រទេសថៃ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសេដ្ឋកិច្ច និងពលករខ្មែរឆ្លងដែនខុសច្បាប់ នៅតែកើមាន ហើយកំពុងប្រឈមនឹងការអនុវត្តច្បាប់ថ្មីរបស់ប្រទេសថៃ ។ នេះតាមការលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ឆ្នាំ២០១៧ បិទនិងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅទីបញ្ជារការកងការពារព្រំដែនលេខ៥០៣ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នៅ លើខ្នងភ្នំខ្លែងពណ៌ ភូមិចាក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមធិប្បតេយ្យភាពលោកឧត្តសេនីយ៍ត្រីប្រាក់ សោភ័ណ នាយរងសេធិការ និងលោកឧត្តសេនីយ៍ត្រីឃួន ជឿន មេបញ្ជាការកងការពារព្រំដែន៥០៣ ព្រមទាំងមេបញ្ជាការ មេបញ្ជារការង និងនាយទាហាន ពលទាហានប្រមាណជា១០០នាក់។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកឧត្តសេនីយ៏ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន៥០៣ បានលើកឡើងផ្ដាំផ្ញើទៅនាយទាហាន និងពលទាហានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ការជួញដូរអាវុធខុសច្បាប់ ការនាំចូលនូវរថយន្តចង្កូតស្ដាំគេចពន្ធពីប្រទេសថៃ គីជាបញ្ហារបស់អន្តរភ្នាក់ងារទាំងអស់ ត្រូវយកចិត្តទុកដាក់ ពាក់ពន្ធសន្តិសុខផ្ទៃក្នុង រក្សាបាននូវស្ថានភាពល្អប្រសើរ ភាពអសកម្មនៅមានកំរិតតិចតូចប៉ុណ្ណោះ ជាឱកាសឲ្យការពង្រឹងកម្លាំងឈរជើង រៀបចំកម្លាំងអន្តរាគមន៍ និងប្រព័ន្ធការពារទប់ទល់ ដើម្បីអនុវត្តតាមគោលគំនិតដឹកនាំ៩ចំណុចរបស់យោធាភូមិភាគ៥ ឲ្យសម្រេចបាន ជោគជ័យ ។

មេបញ្ជាការកងការពារព្រំដែនលេខ៥០៣បន្តអនុវត្តពង្រឹង និងពង្រីកសកម្មភាពជាជំហានៗ តាមខែនមួយៗជាប្រចាំ និងកំណត់ក្នុងផែនការមានដូចផែនការការពារទីតាំង ផែនការត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយយថាហេតុព្រំដែន យថាហេតុសង្គ្រោះមហន្តរាយ បន្តការសហការជាមួយកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជារាជរដ្ឋាភិបាល ដែលដាក់ចេញជាបន្តបន្ទាប់ ដូចជាៈបទបញ្ជា៦ចំណុច គោលនយោបាយភូមិ ឃុំសុវត្ថិភាព៩ចំណុច ការកែទម្រង់កងយោធពលខេមរៈភូមិន្ទ។ល។ សំដៅចូលរួមចំណែករក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិមានតម្លៃជានិច្ច៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print