សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ២៨ ខែ កក្តដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សំឌី ឌួងឌី (Somdy Douangdy) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡាវ។

លោក Somdy Douangdy បានសំដែងនូងការអបអរសាទរជូនចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលកម្ពុជាដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែ មានកំណើន។

លោក Somdy Douangdy ក៏បានគោរពរាយការណ៍ជូន សម្តេចតេជោ អំពីការដែលឯកឧត្តមបានជួបជាមួយទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការពិភាក្សាគ្នាយ៉ាងស្អិតរមួត ហើយតាមរយៈជំនួបនោះ ក៏បានបង្កើននូវទំនាក់ទំនងដ៏ល្អ រវាងក្រសួងទាំងពីរ គឺក្រសួងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុឡាវ។ ទន្ទឹមនឹងនេះ គឺរិតែបង្កើននូវ ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំរវាងនាយកដ្ឋាននិងនាយកដ្ឋាននៃក្រសួងទាំងពីរផងដែរ។

លោក Somdy Douangdy ក៏បានជំរាបជូន សម្តេចតេជោ ផងដែរថា លោក បានចែករំលែក និងទទួលនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ហើយក៏បានកត់សម្គាល់ឃើញថា ការគ្រប់គ្រង ហិរញ្ញវត្ថុនៅកម្ពុជាគឺបានល្អណាស់ ទាំងផ្នែកនយោបាយនិងការគ្រប់គ្រង។ លោក ក៏បានទទួល នូវបទពិសោធន៍យ៉ាងច្រើន ពីកម្ពុជាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយនៃការគ្រប់ គ្រងហិរញ្ញវត្ថុនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីលោក ថង លួនស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ជូនចំពោះ សម្តេច និងបានសំដែងនូវអំណរគុណផងដែរ ដែលលោកបានចូលរួមអបអរសាទរនូវលទ្ធផលនៃការបោះឆ្នោតរបស់កម្ពុជា និងការវិវត្តរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចតេជោ មានសេចក្តីរីករាយយ៉ាងខ្លាំងដែលមិត្តឡាវទុកចិត្តកម្ពុជា លើការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយហិរញ្ញវត្ថុរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចតេជោ ក៏បានចែក រំលែកនូវបទពិសោធន៍ផ្ទាល់ក្នុងការគ្រប់គ្រងប្រទេសជាតិ ក៏ដូចជាការគ្រប់គ្រងប្រមូលពន្ឋនិងពង្រឹង ប្រាក់ចំណូលថវិកាជាតិ។ ជាមួយគ្នានេះដែរ គឺប្រទេសទាំងពីរមានកិច្ចការសហការគ្នាជាច្រើនដែលត្រូវ ពង្រឹងដើម្បីផលប្រយោជន៍រួម៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print