រថយន្តហាយលែនឌ័រប្រលះរថយន្តហ្វតរ៉េនជ័រនៅផ្លូវបែកជាបួន ប៉ើងទៅប៉ះរទេះអេចចាយនិងបង្គោលភ្លើងបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តហាយលែនឌ័រលឿនដូហោះមកផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអែតចាយនិងបង្គូលភ្លើងមួយដើមទៀតទៅមុខលែងរួចសំណាងល្អអ្មកនៅក្នុងរថយន្តរងរបួសស្រាល។

ហេតុការនេះកើតឡើងការពីវេលាម៉ោង១២-១០រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្តដាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវលេខ៥៦៦កែងនិងផ្លូវ៣១៣ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ។

យោងតាមប្រភព័ត៏មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយ​លែន​ឌ័រពណ៏ពាក់ស្លាកលេខភ្នំពេញ2AI3750បើកបរតាមបណ្តោយផ្លូវលេខ៣១៣ទសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ផ្លូវបំបែកជាបួនកែងនិងផ្លូវ៥៦៦ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ្វត័រ៉េនជ័រពណ៏សពាក់ស្លាកលេខភ្នំពេញ2AJ-7669បើកបរដោយបុរស់ម្នាក់ក្នុងល្បឿន​លឿនដូចគ្នាពេញចំពាក់កណ្តាលរថយន្តហ្វត័ពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអេតចាចដែលស្រ្តីម្នាក់ឈប់នៅលើដងផ្លូវឈប់រើសរបស់របរដាក់នៅក្នុងរទេះបណ្តាលឲ្យរទេះរបស់គាត់ខូចខាតដាច់កង់ខាងស្តាំមួយចំហៀងសំណាងល្អមនបណ្តាលឲ្យគាត់រងរបួសហើយរថយន្តហ្វត័បានប៉ើងទៅប៉ះបង្គូលភ្លើងបាក់អស់មួយដើមទៀតតែមិនបង្កឲ្យអ្មករងរបួសចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនិងកន្លែងកើតខូតខាតយ៉ាងដំណំដូចគ្នាូ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុក្ខនៅការិយាលយ័ចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បសប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print