សិប្បកម្មដុះស្លែ របស់លោក គានិងប្រពន្ធឈ្មោះ សាយ មេព្រៃមិនហ៊ានបង្ក្រាប

ចែករំលែក៖


កំពង់ធំ៖ បច្ចុប្បន្នគេសង្កេតឃើញសិប្បកម្មជាច្រើនកន្លែង ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដោយមាន ការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ឋមួយចំនួន ក្នុងការបានទទួលលាភស្ការៈទើបមិន អាចធ្វើការហាមឃាត់ និងទប់ស្កាត់បាននោះទេ ។
សិប្បកម្មមួយកន្លែងដែលត្រូវបានគេស្គាល់ឈ្មោះថា លោក គា នឹងប្រពន្ធឈ្មោះសាយ បានដំណើរការ យូរណាស់មកហើយ និងបានធ្វើសកម្មភាពដឹកឈើចេញពីព្រៃឡង់ យ៉ាងបន្តកន្ទុយគ្នាចូលតាមសិប្បកម្ម ស្ថិតនៅក្នុងភូមិអូរល្អក់ និងភូមិឈើទាលជ្រុំ ឃុំ មានរិទ្ធិ ស្រុក សណ្ដាន់ ខេត្ដកំពង់ធំ យ៉ាងកគ្រឹកកគ្រេង ដោយគ្មានជំនាញណាអើពើឡើយ ។
តាមការឲ្យដឹងពីលោក គា ជាម្ចាស់សិប្បកម្មបានប្រាប់អ្នកសារព៍តមានយើងថា សិប្បកម្មរបស់លោក មាន​ច្បាប់គ្រប់គ្រាន់ក្នុងការប្រកបអជីវកម្ម ក្នុងនោះដែរលោក បង់ជូនសមត្ថកិច្ចមេព្រៃ និងគ្រប់ស្ថាប័ន រាល់ខែផងដែរ ទើបលោកអាចដំណើរការបានដល់ថ្ងៃនេះ ។
លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ បានឆ្លើយប្រាប់អ្នកសារពត៍មានតាមទូរស័ព្ទថា សិប្បកម្មរបស់លោក គា ពិតជាមានច្បាប់ តែបើចង់ដឹងច្បាស់ខលសួរ ទៅលោក ហូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង ពាក់ព័ន្ឋទៅនឹងសិប្បកម្មនេះ ចំណែកសំនួរសួរថា ឈើដែលដឹកចេញពីព្រៃឡង់ ចូលសិប្បកម្មនោះ តើមានច្បាប់អនុញ្ញាតិទេ ពេលនោះលោកពុំបានឆ្លើយតបនោះទេ លោក សៅ វណ្ណី បានប្រាប់ថាកំពុងជាប់រវល់ ។
សូមបញ្ជាក់ផងដែរថា តាមការឲ្យដឹងពី មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ សុំមិនឲ្យបញ្ជេញឈ្មោះ បានអះអាងថា ឈើដែលអាចដឹកចូលទៅរោងសិប្បកម្មបាន លុះត្រាតែឈើនោះ ដឹកចេញពីក្រុមហ៊ុនសម្បទានណាមួយ ដើម្បីយកឈើទាំងនោះមកកែច្នៃ តាមសិប្បកម្មនានា ធ្វើជាសម្ភារៈប្រើប្រាស់ ដោយឡែកឈើដែលដឹក​ចេញ ពីព្រៃហាមឃាត់ ឬព្រៃរបស់រដ្ឋ គឺត្រូវចាត់ទុកជាការខុសច្បាប់ ។

20150706-080712.jpg

20150706-080717.jpg

20150706-080722.jpg

20150706-080727.jpg

...

20150706-080731.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print