មន្ត្រីជំនាញចុះបង្រ្កាបបទល្មើសនេសាទនិងអប់រំប្រជានេសាទនារដូវបិតនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរស្នាក់ការសន្តិសុខ B.5 ចូលរួមការពារ និងបង្រ្កាបបទល្មើសនេសាទហើយបានអប់រំដល់ប្រជានេសាទនារដូវបិតនេសាទ ជាមួយកម្លាំងចំរុះខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ឌុច សម្ភស្ស ប្រធានមន្ទីរប្រតិបត្តិការនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅក្នុងការចុះបង្រ្កាបបទល្មើសនេសាទខាងលើសមត្ថកិច្ចរឹបអូសឧបករណ៍រួមផ្សំមានរបាំងសាច់អួនចំនួន២ខ្សែ ប្រវែង៤៨០ម៉ែត្រ ក្បាល(ប)ចំនួន២គ្រឿង បង្គោល១៩៥ដើម និងចាក់លែងត្រីចម្រុះចូលក្នុងបឹងទន្លេសាបវិញចំនួន ១៨គីឡូក្រាមផងដែរ។

លោក បន្តថា វត្ថុតាងជាលទ្ធផលក្នុងការបង្រ្កាបបទល្មើសនេសាទនេះ កម្លាំងសម្រេចដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកជនសង្ស័យដែលប្រព្រឹត្តបទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍ដូចបានរាបរបខាងលើបានរត់គេចខ្លួន។

លោកបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរ កម្លាំងបានពន្យល់ ណែនាំអប់រំដល់ប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាប៤៤នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ចាប់ត្រីខុសច្បាប់ស្តីពីរដ្ឋបាលជលផល ខណៈដែលរដូវនេះជារដូវបិតនេសាទដើម្បីទុកលទ្ធភាពឲ្យត្រីពងកូនជាទង្វើខុសច្បាប់ ៕     ប៉ឹមពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print