កម្ពុជា​និង​សិង្ហ​បុរី​បង្ហាញ​សាច់ដុំ​​ ដាក់​គ្នា​មុន​ប្រកួត​ជម្រុះ​ World​ Cup​ ពូ​ល​ E

ចែករំលែក៖

​ភ្នំពេញ​៖​ សហព័ន្ធ​កីឡាបាល់ទាត់​ កម្ពុជា​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​មាន​ រយៈពេល​ជាង​២​នាទី​ពី​សកម្មភាព​ប្រមូល​ ផ្ដុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ហ្វឹកហាត់​ មុន​ចេញ​ទៅ​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​ 2018​ ក្នុង​ ពូ​ល​E​ ប្រចាំ​តំបន់​អាស៊ី​នៅ​ថ្ងៃ​ទី​១៣​ ខែ​ តុលា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​

Lee Teahoon

​ដូច​គ្នា​ខាងលើ​នេះ​ដែរ​ សហព័ន្ធ​កីឡា​ បាល់ទាត់​របស់​ប្រទេស​សិង្ហ​បុរី​ក៏​បាន​ បង្ហាញ​ពី​ការ​ប្រមូលផ្ដុំ​កីឡាករ​ជម្រើស​ ជាតិ​២៤​នាក់​ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​ World​ Cup​ ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ចំនួន​២​ប្រកួត​ គឺ​នៅ​ថ្ងៃ​ទី​៨​ ខែតុលា​ ប៉ះ​ ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រូវ​ ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ។​

​ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​​សល់​២​ប្រកួត​ទៀត​បន្ទាប់​ពី​ជួប​ក្រុម​ម្ចាស់​ ផ្ទះ​សិង្ហ​បុរី​រួច​ នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ត្រូវ​ ស្វាគមន៍​ភ្ញៀវ​ជប៉ុន​១​ប្រកួត​ទៀត​ ។​ ការ​ កោះ​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​មក​ធ្វើការ​ហ្វឹក​ហាក់​មាន​បញ្ហា​ខ្លះៗ​ ដោយ​ កីឡាករ​ក្រុម​ជម្រើស​របស់​ក្រសួង​ការ​ ពារ​ជាតិ​ទើបតែ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្លិប​ របស់​ពួក​គេ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រោម​ការ​គ្រប់គ្រង​របស់​ លោក​ Lee​ Taehoon​ គ្រូ​ជម្រើសជាតិ​ កម្ពុជា​ ។​

​នៅ​ឯ​ប្រទេស​សិង្ហ​បុរី​ឯណោះ​វិញ​បាន​ចាប់ផ្ដើម​ដាក់​លក់​សំបុត្រ​ឱ្យ​ទស្ស​និក​ ជន​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​ ជម្រុះ​ World​ Cup​ 2018​ តំបន់​អាស៊ី​ក្នុង​ តម្លៃ​សំបុត្រ​ខ្ពស់​បំផុត​ចំនួន​៣៨​ដុល្លារ​ ប៉ុន្ដែ​សម្រាប់​និស្សិត​១០​ដុល្លារ​ ។​

​គួរ​រំលឹក​ថា​ ម្ចាស់ផ្ទះ​សិង្ហ​បុរី​គ្មាន​ គម្រោង​ប្រកួត​មិត្ដភាព​មុន​ទទួលភ្ញៀវ​ អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​កម្ពុជា​នោះ​ឡើយ​៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print