ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីលោកសាយ សំអាល់ប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪបានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋរបស់សមាគមសេវាសុខាភិបាលភូមិខ្ញុំដែលដឹកនាំដោយលោកទន្ដបណ្ឌិត ហ៊ឺ ប៊ុនហៃ សហការជាមួយសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជារួចមក លោកក៍បានបន្តជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារអូររាំងឪ ក្នុងគោលបំណងទទួលយកសំណូមពរថ្មីៗនិង រកដំណោះស្រាយពាក់ព័ន្ធបញ្ហាដែលប្រឈមរបស់បងប្អូនអាជីវករដើម្បីធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើង ។ ការសំណេះសំណាលនេះ បងប្អូនអាជីវករក៏បានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគាត់នៃការគ្រប់គ្រងសំរាម អនាម័យ ភាស៊ី និងតម្លៃទឹក-ភ្លើង។ ក្នុងការសំណេះសំណាលនោះ លោកសាយ សំណាល់ បានទទួលយកសំណូមពររបស់អាជីវករ ខណះបានលើកឡើងខាងលើ ធ្វើយ៉ាងណាអោយទទួលយកបានដោយលក្ខណះសមស្រប ៕
...
ដោយ៖ ស សម