អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ប្រាប់មន្ត្រីអោយបំពេញការងារប្រកបដោយតម្លារភាព

ចែករំលែក៖

ភ្នំពេញ៖ « គ្មានជ័យជំនៈណា ដែលកើតឡើងដោយការមិនសាមគ្គីភាពគ្នានោះទេ..សាមគ្គីភាពគឺជាកម្លាំងដ៍សំខាន់ក្នុងការដណ្តើមជ័យជំនៈ » នេះជាប្រសាសន៍របស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលទើបចូលកាន់តំណែងបានជិត១០ថ្ថ្លែងទៅកាន់មន្ត្រីក្រោមឱវាទនៅថ្ងៃដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលជាលើកដំបូងជាមួយមន្ត្រីគ្រប់ការិយាល័យទាំងដើម្បីបង្កើនភាពស្និទ្ធស្នាលនិងណែនាំអោយមន្ត្រីគ្រប់ផ្នែក គ្រប់ការិយាល័យទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើការប្រកបដោយតម្លារភាព ទើបការអនុវត្តន៍ការងារទាំងអស់ទទួលបានជោគជ័យ ។
ក្រៅពីការណែនាំមន្ត្រីអោយមានសាមគ្គីភាពផ្ទក្នុង រួមគ្នាអនុវត្តភារកិច្ចប្រកបដោយឆន្ទះពិតប្រាកដ លោកអភិបាលខណ្ឌណែនាំបន្ថែម អោយក្រុមគ្រូពេទ្យដែលកំពុងធ្វើការនៅក្នុងមន្ទីរពេទ្យបង្អែក នៅតាមមណ្ឌលសុខភាពនានា ត្រូវមានគ្រូពេទ្យប្រចាំការជាប្រចាំ ប្រកាន់ខ្ជាប់នូវក្រមសីលធម៍ សុជីវធម៍ និងវិជ្ជាជីវៈជាគ្រូពេទ្យ មិនត្រូវរើសអើងអ្នកជំងឺ ឬប្រកាន់និន្នការនយោបាយអ្វីទាំងអស់ ។ និយាយរួមមន្ត្រីគ្រប់ផ្នែក គ្រប់ការិយាល័យទាំងអស់ត្រូវរួមគ្នាអនុវត្តភារៈកិច្ចតាមតួនាទីនិងជំនាញរៀងខ្លួន បំពេញការងារដោយភាពទទួលខុសត្រូវ មានតម្លាភាព កុំមើលបំណាំគ្នា ត្រូវចាំថា សាមគ្គីជាកត្តានាំមកនូវជ័យជំនៈ កម្លាំងសាមគ្គីគឺជាអាវុធដ៍មានអានុភាពក្នុងបាញ់ទំលុះឧបសគ្គតូចធំដែលនៅពីមុខ ។ មួយផ្នែកទៀតត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃក្នុងការបំពេញការងារ មិនត្រូវរិះគន់ក្នុងន័យកាច់បំបាក់ដោយគ្មានហេតុផលត្រឹមត្រូវនោះឡើយ បើពិនិត្យឃើញថាមន្ត្រីនោះបំពេញការងារបានល្អត្រូវលើកទឹកចិត្ត បើមន្ត្រីណាធ្វើខុសឆ្គងត្រូវហៅមកអប់រំណែនាំ ដើម្បីកែលំអរ គ្មាននណារម្នាក់ធ្វើល្អឥតខ្ចោះនោះទេ ។
នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានស្នើអោយមន្ត្រីទាំងអស់ យកចិត្តទុកដាក់បំរើសេវ៉ាជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នការនយោបាយនោះឡើយ ពោលគឺរួមគ្នាអនុវត្តភារៈកិច្ចក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ បំរើប្រជាពលរដ្ឋខ្មែរតែមួយ ប្រកបដោយឆន្ទះពិតប្រាកដ គ្មានបក្សណាបក្សណីនោះទេ ។
នៅរសៀលថ្ងៃទី៧ ខែសីហា នេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយលោកថេង សុថុល អភិបាលរងខណ្ឌហៅម្ចាស់ទីតាំងបើកហ្គេមអោយមកធ្វើកិច្ចសន្យាបញ្ឈប់ការបើកអាជីវកម្មហ្គេមបង្កប់ល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអេឡិចត្រនិចតទៅទៀត បើមិនបញ្ឈប់ទេនោះគណៈបញ្ជាការឯកភាពខណ្ឌប្រើប្រាស់កម្លាំងចុះទៅបិទនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះម្ចាស់ទីតាំងទាំងនោះបំពានកិច្ចសន្យា ៕

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print