លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ដឹកនាំប្រជុំប្រចាំសប្តាហ៍ផ្សព្វផ្សាយតួនាទីភារកិច្ចដល់ការិយាល័យជំនាញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋានបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំបែងចែកតួនាទី ភារកិច្ចដោយមានការចូលរួមពី លោកស្នងការរង នាយ-នាយរងការិយាល័យ នាយផ្នែក ជំនួយការជាច្រើនរូប។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការទទួលយកនូវសេចក្តីសម្រេចបែងចែកការងារតាមតួនាទី ភារកិច្ច ដែលថ្នាក់លើដាក់ចេញជាផែនការអនុវត្ត និងធ្វើយ៉ាងណាអោយមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចជូនអង្គភាព។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេស សន្តិសុខលើកឡើងអំពីការគោរព វិន័យ ទាំងការងារប្រចាំថ្ងៃ និងការចូលរួមសម្អាតអនាម័យនៅទីលានបញ្ជាការដ្ឋាន អង្គភាព និងបំពេញការងារ បញ្ហាការពារសន្តិសុខសាធារណៈ បញ្ហាសន្តិសុខជាតិ បញ្ហាសន្តិសុខសង្គម និងក្តោបព័ត៍មាន ដោយមានការទទួលខុសត្រូវតាមភារកិច្ច តួនាទី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print