លោក ផែង វណ្ណះ សម្រេចប្តឹងអ្នកកាន់ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ករណីប្រមាថដ៏ធ្ងន់ធ្ងរដល់កូនរបស់គាត់​

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់អាខោនហ្វេសប៊ុកមួយមានឈ្មោះថា«ផែង វណ្ណះ »ដែលពេញនិយមផងដែរចំពោះការហ៊ានរិះគន់ចំៗពីសង្គមឬថ្នាក់ដឹកនាំប្រព្រឹត្តមិនប្រក្រតីដោយមិនសំចៃមាត់ និងទទួលការគាំទ្រពីមជ្ឈដ្ឋានទូទៅ ក៏ដូចជាអ្នកនិយមលេងហ្វេសប៊ុកផងនោះ បានសម្រេចប្តឹងអ្នកកាន់ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ។ នេះបើតាមការលើកឡើងលើផេករបស់ខ្លួន ពាក់ព័ន្ធនិងផេកនគរបាលចរាចរបានប្រមាថមើលងាយយ៉ាងធ្ងន់ដល់កូនរបស់គាត់។
ម្ចាស់អាខោនហ្វេសប៊ុកមួយមានឈ្មោះថា«ផែង វណ្ណះ »បាននិយាយយ៉ាងដូច្នេះថា៖ អាទិត្យ​ក្រោយ​ខ្ញុំនឹងរៀបចំពាក្យបណ្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី​ភ្នំពេញ​ ដើម្បីស្រាវជ្រាវរកមុខអ្នកកាន់ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ យកមកផ្ដន្ទាទោសតាមច្បាប់​ បន្ទាប់ពី​ផេក​ Facebook ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ បានប្រមាថកូនស្រីខ្ញុំយ៉ាងធ្ងន់ធ្ងរមិនអាចលើកលែងបាន​ ។​

លោកបន្តថា៖ កន្លងមកខ្ញុំបានដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ​ តែស្ងាត់ឈឹងរហូតមកដល់ថ្ងៃនេះ​ ។​

ដូច្នេះខ្ញុំត្រូវបន្តរឿងក្ដីទៅមុខទៀត​ មិនអាចអោយជនល្មើសបង្កើត​ ផេក​ Facebook អង្គភាព​កងកម្លាំងមកប្រមាថពលរដ្ឋតាមអំពើចិត្តនោះទេ​៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print