ក្មេងស្រីវ័យ១៤ឆ្នាំសម្រេចចិត្តរត់ចេញពីផ្ទះបន្សល់ទុកលិខិត១ច្បាប់ដល់អាណាព្យាបាលថា៖ (កូនមានវិប្បត្តិផ្លូវចិត្តមិនអាចដោះស្រាយបានទើបសម្រេចចិត្តចាកចេញ)

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីបាត់កូនស្រីវ័យ១៤ឆ្នាំពីផ្ទះកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃដដែលនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ក្មេងស្រីដែលសម្រេចរត់ចេញពីផ្ទះនោះឈ្មោះឡ ច ន អាយុ១៤ឆ្នាំនៅភូមិ-ឃុំកើតហេតុខាងលើ។យោងតាមពាក្យបណ្តឹងរបស់ឈ្មោះឡាយ ម៉េងអៀង អាយុ៤៧ឆ្នាំដែលត្រូវជាឪពុកក្មេងស្រីខាងលើបានបញ្ជាក់ថា៖ នៅវេលាម៉ោងកើតហេតុខាងលើកូនស្រីរបស់គាត់បានរត់ចេញពីផ្ទះដោយបានបន្សល់ទុកលិខិត១ច្បាប់តែលោកមិនបានបញ្ជាក់ខ្លឹមសារនៅក្នុងសាលិខិតនោះទេគឺគ្រាន់តែសំណូមពរអោយសមត្ថកិច្ចជួយរកកូនស្រីគាត់ផង។តែបើតាមសាច់ញាតិអះអាងថា៖ លិខិត១ច្បាប់នោះបានបញ្ជាក់ប្រាប់ឪពុកម្តាយថា(កូនមានវិប្បត្តិផ្លូវចិត្តមិនអាចដោះស្រាយបានទើបសម្រេចចិត្តចាកចេញ)៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print