មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអង្គភាពពាក់ព័ន្ធបន្តចុះបង្ក្រាបបទល្មើសនេសាទ និងបំផ្លាញវត្ថុតាងចោល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសជលផល និងបំផ្លាញវត្ថុតាងសរុបចំនួន៥ករណី  ។

ជាលទ្ធផលរួមមាន ៖ លូស្បៃមុង៤ករណី លូស្បៃមុងចំនួន៥១មាត់ របាំងស្បៃមុងប្រវែង១៣០០ម៉ែត្រ បង្គោល ចម្រឹងចំនួន៦៦៩ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់២៦៩គីឡូក្រាម ។

ប្រតិបត្តិការចុះបង្ក្រាបនិងបំផ្លាញឧបករណ៍នេសាទទាំងនេះ ធ្វើឡើងនៅចំណុចឈើទាលកោង, ចុងព្រែកកៀន ជ្រៃ , ពាមទន្លា ,ក្រោយភូមិឥន្ធនេល ស្ថិតក្នុងស្រុកកំពង់សៀម និងនៅចំណុច ព្រែកបារាយ ឃុំព្រែកកុយ ស្រុកកងមាស កម្លាំងបង្ក្រាបបាន ដាយសាច់អួន១ករណី ដាយសាច់អួនចំនួន២មាត់ និងត្រីចម្រុះទម្ងន់៣ គីឡូក្រាម ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print