ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានអះអាងរងរបួសធ្ងន់ ដោយសារកណ្ដាប់ដៃបុរសម្នាក់ទៀតជាគូរប្រយុទ្ធសម្ពងនឹងខ្នងពូថៅ ខណៈដែលអ្នកទាំង ២នាក់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស្រាបៀរលាយស្រាស។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៧ ត្រង់ចំណុចផ្ទះអ្នកភូមិក្បែខាងគ្នាសុំមិនបញ្ចេញឈ្មោះ ស្ថិតក្នុងក្រាំរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាបបានឲ្យដឹងថា ជនដៃដល់ត្រូវចាប់វៃខ្នោះដើម្បីយកមកបន្តនីតិវិធីឈ្មោះ ឆែម ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិក្រាំរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ចំណែកជនរងរបួសឈ្មោះ ជីន ជីវ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែងជាមួយគ្នា។
ប្រភពព័ត៌មានខាងលើបន្តថា មូលហេតុការកើតរឿងរ៉ាវផ្តើមចេញពីការផឹកសុី(ស្រាបៀរលាយស្រាស)ដោយផឹកបណ្ដើរក្លែមសម្ដីបណ្ដើរ លុះស្រវឹងដល់ករៀងៗខ្លួនការនិយាយស្តីកលែងដឹងទាបខ្ពស់ មានថាលែងដឹងបងលែងដឹងប្អូនលែងដឹងក្មេងលែងដឹងចាស់ ធ្វើឲ្យបុរសចិត្តស្រាល(ដៃដល់)ទ្រាំលែងបានក៍សម្រេចទះ ១ដៃ ខណៈនោះធ្វើឲ្យបុរសចិត្តមិនតូចប៉ុន្មានដែរនោះ(រងរបួស)ទាញទូរស័ព្ទដៃគប់ចំផ្ទៃមុខវិញ តែបុរសចិត្តឆេវឆាវ(ដៃដល់)មិនតបតរនោះទេក៍ងើបដើរចេញទៅបាត់ទៅ ស្រាប់តែមិនដឹងជាយ៉ាងមុិចក៍ត្រឡប់មកវិញដោយមានពូថៅផងនោះ បានសម្ពងចំក្បាលជនរងរបួស ១ខ្នងពូថៅពេញទំហឹង បណ្ដាលឲ្យដួងប្រដាច់សន្លប់ស្តូកស្តឹងត្រូវបានគេជួយចាត់ចែងបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនសង្ស័យដៃដល់បានឃាត់ខ្លួន និងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរាបចំសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន