ខេត្តមណ្ឌលគិរី៖ នៅរសៀលម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បញ្ជាការរដ្ឋានកងរាជអាវុធហត្តខេត្តមណ្ឌលគីរី បានដឹកនាំប្រជុំផ្សព្វផ្សាយការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ និងណែនាំពង្រឹងការងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផៃប្រទេស ទទួលផែន នគរបាលយុត្តិធម៏ និងក្រុមការងារជំនាញស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាលយ័ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងជំនួយការដែលបំពេញការងារជំនាញនគរបាលយុត្តិធម៏ កងរាជអាវុធហត្ថខេត្តជាច្រើននាក់បានអញ្ជើញចូលរួម៕
ដោយ៖ សហការី