លោក​ សួន​ សេរី​រដ្ឋា​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រសៀល​នេះ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖នគរបាល​មួយ​រូប​ អះអាង​ថា​ លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា​ នេះ​ បន្ទាប់​ពី​បំពេញ​ឯកសារ​រួចរាល់​ ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា​ ។​

លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​សីហា​ នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ ។

សារ​បង្ហោះ​តាម​ហ្វេសប៊ុក​ កាលពី​ថ្ងៃទី​១២​ ខែ​សីហា​ លោក​ សួន​ សេរី​រដ្ឋា​ សរសេរ​ថា​ “​ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ​ “​ ។

ទង្វើ​របស់​លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​មេ​ទ័ព​កម្ពុជា​ កងទ័ព​ និង​ មហាជន​ ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ និង​ សូម​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់​ ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print